• Fulham យកឈ្នះ Brentford ក្នុងម៉ោងថែម ដេីម្បីយកកៅអីទៅលេងនៅ Premier League

    (ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Fulham បានផ្តួល Brentford ដោយលទ្ធផល ២-១ នៃម៉ោងថែម ១៥នាទី ២ដង ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជម្រុះជុំផ្តាច់ព្រ័ត្រនៅ Championship ដើម្បីទទួលបានកៅអីមួយវិលត្រឡប់ទៅកាន់ Premier League វិញនារដូវកាលក្រោយ។

    តាមរយ:ព័ត៌មានពី BBC បានចេញផ្សាយថា Joe Bryan រកបានគ្រាប់ជ័យជម្នះទាំង ២គ្រាប់នៅនាទី១០៥ និងនាទី១១៧ មុនពេលគូប្រជែងរកបានគ្រាប់វាយបកតែ ១គ្រាប់នៅនាទី១២០ នៃការប្រកួតនៅឯកីឡដ្ឋាន Wembley នារាត្រីថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។

    Fulham ជាក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៤ នៅក្របខណ្ឌទី២ អង់គ្លេស Championship ដែលត្រូវលេងវគ្គជម្រុះ ក្រោយពេល Leeds United និង West Bromwich Albion បញ្ចប់នៅកំពូលតារាង ដែលត្រូវឡេីងទៅលេងនៅ Premier League ក្នុងរដូវកាលឆ្នាំ២០២០-២០២១។

    Leeds, West Brom និង Fulham ត្រូវជំនួស ៣ក្រុមដែលត្រូវកាត់ចេញនៅរដូវកាលនេះរួមមាន AFC Bournemouth, Watford និង Norwich City ដេីម្បីបាន ២០ក្រុមដដែល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ