• ទឹកចិត្ត​ម្តាយ​! ស្ត្រី​ម្នាក់​តស៊ូ​ ជីក​រូង​ក្រោម​ប្រវែង​ជាង ១០​ម៉ែត្រ​ ដើម្បី​រំដោះ​កូនប្រុស​ចេញពី​គុក ​

    ស្ត្រី​ដែលមាន​ស្មរ​តី​លះបង់​ម្នាក់ កំពុង​ប្រឈម​នឹង​ការជាប់គុក បន្ទាប់ពី​គាត់​បាន​ជីក​រូង​ក្រោម​ដី​ទៅកាន់​គុក​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​រំដោះ​កូនប្រុស​ដែល​កំពុង​អនុវត្ត​ទោស​មួយជីវិត​។​

    ​ស្ត្រី​វ័យ ៥១​ឆ្នាំ ដែល​មិន​ត្រូវគេ​បញ្ចេញ​ឈ្មោះ​បានចាប់ផ្តើម​ផែនការ​របស់គាត់ ដោយ​ធ្វើ​ការជួយ​ផ្ទះមួយ​ខ្នង​នៅក្បែរ​គុក ស្ថិតក្នុង​ទីក្រុង Zaporizhia​។​

    ​គាត់​បាន​ប្រើប្រាស់​ប៉ែល និង​ត្រសេះ ដើម្បី​ជីក​រូប​នៅពេល​យប់ ដើម្បី​កុំ​ឲ្យ​មាន​គេ​ដឹងថា​គាត់​កំពុង​ធ្វើ​អ្វី​។​

    ​នៅ​ចុងបញ្ចប់​គាត់​លៃលក​ជីក​រូង​ជម្រៅ​ជាង ៣​ម៉ែត្រ ដោយ​ចាប់ផ្តើម​ពី​តំបន់​ក្បែរ​គុក​កូនប្រុស​របស់គាត់ និង​ធ្វើការ​ជីក​ក្រោម​ដី​ទៅ​ត្រង់​ប្រហែង​ជាង ១០​ម៉ែត្រ​ទៅកាន់​ជញ្ជាំង​នៃ​អគារ​គុក​របស់​កូនប្រុស​។​

    ​ស្ត្រី​នោះ​ស្នាក់នៅ​តេ​ក្នុងផ្ទះ ដូច្នេះ​ប្រជាជន​នៅ​ទីនោះ​នឹងមិន​ស្គាល់​គាត់ ប៉ុន្តែ​មុន​យប់​មកដល់ គាត់​ត្រូវ​ទៅដល់​កន្លែង​ត្រូវ​ជីក​ដោយ​ជិះ​កង់​អគ្គិសនី និង​ប្រើប្រាស់​រទេះរុញ​តូច​មួយ​ដើម្បី​ដឹកជញ្ជូន​អាចម៍ដី​ចេញពី​រូង​។​

    ​ឆ្មាំ​គុក​ម្នាក់​និយាយថា “​ស្ត្រី​នោះ​មាន​រទេះរុញ ធ្វើ​ពី​ក្តារ និង​កង់​តូចៗ ដូច្នេះ​គាត់​អាច​ដឹក​អាចម៍ដី​ចេញ​បាន​”​។​

    ​បន្ទាប់ពី​ជី​ករូច ស្ត្រី​រូបនោះ​នឹង​យក​អាចម៍ដី​ទៅ​ចាក់ចោល​នៅ​កន្លែង​យាន្ត​ដ្ឋា​ន​គេ​បោះបង់ចោល​មួយកន្លែង ដែល​មិន​ឆ្ងាយ​ពី​ទីតាំង​ជីក​រូប​របស់គាត់ ដោយ​គាត់​បាន​ប្រមូល​អាច​ដី​ទម្ងន់ ៣​តោន​មុនពេល​គាត់​ត្រូវបាន​គេ​ដឹង​។​

    ​គាត់​បាន​លាក់​រឿង​នោះ​អស់ ៣​សប្តាហ៍ មុនពេល​គាត់​ត្រូវបាន​គេ​ប្រទះឃើញ និង​ចាប់ខ្លួន​។​

    ​ប៉ូលិស​បាន​ឆែកឆេរ​ផ្ទះជួល​របស់គាត់ និង​បាន​រកឃើញ​ឧបករណ៍​សម្រាប់​ជីកដី​។​

    ​ស្ថានីយទូរទស្សន៍​អ៊ុយ​ក្រែ​ន​បាន​និយាយថា ម្ចាស់​ហាង​នៅ​តំបន់​នោះ មិន​ស្គាល់​ស្ត្រី​នោះឡើយ នៅពេល​ឃើញ​រូប​ថា​របស់គេ​។​

    ​ជា​វា​ជា​រឿង​ខុសច្បាប់​ក៏ដោយ អ្នកស្រុក​ជាច្រើន​បាន​ស្ងើចសរសើរ​ចំពោះ​ការលះបង់​របស់​ស្ត្រី​នោះ ដោយមាន​អ្នកស្រុក​ម្នាក់​និយាយថា “​ម្តាយ​នេះ​រៀបចំ​ផែនការ​យ៉ាង​ហ្មត់ចត់ ប្រហែល​គាត់​ជា​កូនស្រី​របស់​អ្នក​ជីក​រ៉ែ​ហើយ​”​។​

    ​អ្នកស្រុក​ដដែល​និយាយថា “​វា​ពិបាក​ណាស់​ទៅហើយ ដោយ​គ្រាន់តែ​ជីកដី​ជម្រៅ ៣​ម៉ោង​។ នាង​មិនមាន​អ៊ិ​ច​ស្កា​វ៉ា​ទ័​រ ឬអ្វី​ទាំងអស់​”៕

    ​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ