• ទៅលេង​ទឹកសមុទ្រ សូម​ប្រុងប្រយ័ត្ន​! ព្រោះ​ខ្ញា​សមុទ្រ​ប្រភេទ​នេះ អាច​សម្លាប់​អ្នក​បាន

    សារព័ត៌មាន​ប្រចាំថ្ងៃ​ភាសា​ថៃ​មួយ បាន​រាយការណ៍​កាល​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ឲ្យ​ដឹងថា ជនជាតិ​ថៃ​មួយចំនួន នៅតែ​បន្ត​វិស្សមកាល​យូរ​របស់​ពួកគេ នៅតាម​តំបន់​ឆ្នេរសមុទ្រ​។ ហេតុនេះ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ហែល​ទឹក​នៅក្នុង​សមុទ្រ នោះ​គួរ​មានការ​ប្រុងប្រយ័ត្ន ពោលគឺ​គួរតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​ជំ​ពុល​ទឹក ឬ​ខ្ញា​សមុទ្រ​ប្រអប់ (box jellyfish) ។​

    ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត នាយក​ផ្នែក​វេជ្ជសាស្ត្រ​ស្បែ​កលោក Mingkwan Wichaidit បាន​និយាយថា ពិស​របស់​ពពួក​ខ្ញា​សមុទ្រ​ប្រអប់​នេះ គឺមាន​គ្រោះថ្នាក់​បំផុត​នៅលើ​ពិភពលោក ដែលមាន​ជាតិពុល​វាយប្រហារ​បេះដូង​, ចលនា​ឈាម​, ប្រព័ន្ធ​សរសៃប្រសាទ និង​កោសិកា​ស្បែក​។​

    ​លោក​វេជ្ជបណ្ឌិត Mingkwan ក៏បាន​បញ្ជាក់ថា ជនរងគ្រោះ អាច​ចុះចាញ់​នឹង​ពិស​ក្នុង​រយៈពេល ២០ នាទី​។ ហេតុនេះ ដើម្បី​ឱ្យមាន​សុវត្ថិភាព ចូរ​អ្នក​រាល់គ្នា​កុំ​ហែល​ទឹកសមុទ្រ​ដែលមាន​ខ្ញា​សមុទ្រ​ប្រអប់ និង​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ក​នៅក្នុង​ទឹក​រាក់ ឬ​ឧបករណ៍​មុជទឹក ក៏​អាចជួយ​បានដែរ​។​

    ​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៥ ស្ត្រី​ជា​ភ្ញៀវ​ទេសចរណ៍​ម្នាក់ ត្រូវបាន​ប្រកាស​ស្លាប់​ដោយសារ​ខ្ញា​សមុទ្រ​នេះ បន្ទាប់ពី​ស្ត្រី​នោះបាន​ហែល​ទឹក​ជាមួយ​មិត្តភក្តិ នៅក្នុង​ទីកន្លែង​ង​ងិ​ត វេលា​ម៉ោង ៨ និង​១៥ នាទី​យប់ និង​បាន​ស្លាប់​នៅ​ម៉ោង ៩ និង​៣០​នាទី​យប់ នៅក្នុង​មន្ទីរពេទ្យ​៕

    អត្ថបទ៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ