• ជើងខ្លាំង F1 កីឡាករ Hamilton ឈ្នះពាន British GP លើកទី៧ ក្នុងអាជីព

    (ស៊ីវើស្ទូន)៖ ជើងខ្លាំងប្រណាំងរថយន្ត Formula 1 កីឡាករ Lewis Hamilton បានឈ្នះពានរង្វាន់ក្នុងព្រឹត្តិការណ៍ British Grand Prix 2020 កម្រិតពិភលោកជាលើកទី៧ ក្នុងប្រវត្តិសាស្រ្តនៃអាជីពកីឡាករប្រណាំងរថយន្ត ដែលការប្រកួតនេះធ្វើឡើងក្នុងចក្រពភអង់គ្លេសដែលបានបញ្ចប់នាថ្ងៃទី២ ខែសីហា។ នេះបើតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី៣ ខែសីហា។

    ការប្រកួតនៅទីលានប្រណាំង Silverstone មុនឈានដល់ទទួលបានជ័យជម្នះជាលើកទី៧ នេះផងដែរ ស្ថិតនៅក្នុងការប្រណាំងជុំចុងក្រោយរបស់កីឡាករឆ្នើម Hamilton ដែលបានជួបបញ្ហាបចេ្ចកទេសកង់រថយន្តខាងឆ្វេងបានបែក តែកីឡាកររូបនេះបានព្យាយាមប្រើរថយន្តប្រណាំង Mercedes រត់លើទីលានរហូតមកដល់ទីជ័យជម្នះយ៉ាងអស្ចារ្យ ឈ្នះគូប្រជែងក្រុមប្រណាំង Red Bull ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ និងក្រុមប្រណាំង Ferrari ទទួលបានចំណាត់លេខ៣។

    ក្រោយចប់ការប្រកួត បុរសសញ្ជតិអង់គ្លេស Hamilton បានពិនិត្យមើលរថយន្តរបស់លោក ហើយក៏បានលើកឡើងថា «ខ្ញុំពិតជាមិនដែលជួបរឿងបែបនេះនៅការប្រកួតចុងក្រោយនោះទេ»។ Hamilton បានប្រើរយៈពេលត្រឹមតែ ១៖២៤នាទីក្នុងការប្រជែងលើទីលាននៅជុំចុងក្រោយនៃវគ្គផ្តាច់ព្រ័ត្រ គ្រាដែលបច្ចុប្បន្នលោកកំពុងតែកាន់កាប់ពានរង្វាន់កម្រិតពិភលោកចំនួន ៨៧លើកក្នុងអាជីព៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ