• Microsoft កំពុងបន្តតាមសុំទិញ TikTok ពីក្រុមហ៊ុនចិន ByteDance

    (អាមេរិក)៖ ក្រុមហ៊ុនយក្សអាមេរិក Microsoft Corp បានប្រកាសឱ្យនៅថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ ថា ខ្លួននៅតែបន្តការចរចា សុំទិញ កម្មវិធី TikTok ពីក្រុមហ៊ុនចិន ByteDance បើទោះបីជានៅពេលនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោក នឹង ចុះហត្ថលេខាហាមឃាត់កម្មវិធី TikTok ក្នុងពេលឆាប់ៗខាងមុខនេះក្ដី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។

    វាពិតជារឿងមួយដែលគួរឱ្យភ្ញាក់ផ្អើលមែនទែន នៅពេលដែលទទួលបានដំណឹងថា ក្រុមហ៊ុន Microsoft បានចូលរួមឈរឈ្មោះទិញ TikTok ក្រោយ ពេល មានសារព័ត៌មានជាច្រើនបានចុះផ្សាយថា ក្រុមអ្នកវិនិយោគហ៊ានបោះលុយ ៥០ពាន់លានដុល្លារដើម្បីសុំទិញ TikTok ពីក្រុមហ៊ុនចិន ByteDance ដើម្បីផ្ដាច់ខ្លួន និងដើម្បីគេចផុតពីការដាក់សម្ពាធផ្សេងៗពីប្រទេសលោកខាងលិច។

    ក្រុមហ៊ុន Microsoft បានរាយការណ៍ និងធ្វើបទបង្ហាញទៅកាន់ការិយាល័យលោកប្រធានាធិបតីរួចរាល់ហើយ អំពីការព្រួយបារម្ភពីសុវត្ថិភាព និងសន្តិសុខជាតិ ដោយក្នុងនោះ Microsoft បានអះអាងថា ខ្លួននឹងធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់បំផុតទៅលើចំណុចទាំងនេះ ហើយនឹង រាយការណ៍ គ្រប់ពេលទៅកាន់ រដ្ឋាភិបាល។

    គួរបញ្ជាក់ផងដែរថា គេមិនទាន់បានដឹងថា ក្រុមហ៊ុន Microsoft ហ៊ានចំណាយលុយប៉ុន្មានដើម្បីបាន TikTok នោះទេ គ្រាន់តែដឹងថា Microsoft ជាអ្នក ដែលចង់បាន TikTok ជាងគេបំផុត ក្នុងចំណោមក្រុមហ៊ុនផ្សេងៗទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ