• Apple លុបកម្មវិធី និងហ្គេមជាច្រើនចេញពី Store ក្នុងប្រទេសចិន

    (អាមេរិក)៖ មានសេចក្ដីរាយការណ៍មកថា ក្រុមហ៊ុន Apple បានលុបចោលនូវកម្មវិធី និងហ្គេមជាច្រើនចេញពី App Store របស់ប្រទេសចិន ដោយសារតែបញ្ហាពាក់ព័ន្ធនឹងផ្លូវច្បាប់ និងសុវត្ថិភាពអ្នកប្រើប្រាស់។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា កម្មវិធីទូរស័ព្ទប្រមាណ ២៩៨០០ ត្រូវបានលុបចេញពី Store រួមមានហ្គេមចំនួន ២៦០០០ផងដែរ។ ពាក់ព័ន្ធនឹងការលុបចោលនេះ ត្រូវបានប្រភពជិតស្និទ្ធបានបង្ហើបឱ្យដឹងថា មកពីកម្មវិធីទាំងនោះពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពោលគឺពុំមានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលចិន។

    កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Apple បានទុកពេលកំណត់ត្រឹមខែមិថុនា ឆ្នាំ២០២០ ដល់ម្ចាស់កម្មវិធីទូរស័ព្ទ និងហ្គេមទាំងអស់ឱ្យធ្វើការបញ្ជូនឯកសារ ផ្លូវការរបស់រដ្ឋាភិបាលមកកាន់ក្រុមហ៊ុន Apple (អាជ្ញាប័ណ្ណអាជីវកម្ម) ព្រោះក្រុមហ៊ុនទទួលបានការរិះគន់ជាច្រើន ជាពិសេសគឺបារម្ភទៅលើសុវត្ថិភាព ទិន្នន័យអ្នកប្រើ ដោយខ្លាចកើតមានករណីចារកម្មអនឡាញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ