• ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១៨លាននាក់ ស្លាប់ជិត ៦៩ម៉ឺននាក់ និងជាសះស្បើយជាង ១១.៣លាននាក់!

    (បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧,៩៩១,៥០១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៨៧,៧១៨នាក់ និងជាសះស្បើយឡើងវិញ ១១,៣១០,៣០៥នាក់។

    យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

    សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៧៦៣,៥៤០នាក់ ស្លាប់ចំនួន ១៥៧,៨៥៦នាក់ និងជាសះស្បើយចំនួន ២,៣៥៥,៨៦៤នាក់។

    ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ២,៧០៨,៨៧៦នាក់ ស្លាប់ចំនួន ៩៣,៦១៦នាក់ និងជាសះស្បើយ ១,៨៨៤,០៥១នាក់។

    ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១,៧៥១,៩១៩នាក់ ស្លាប់ ៣៧,៤០៣នាក់ និងជាសះស្បើយ ១,១៤៦,៨៧៩នាក់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ