កញ្ញា ទឹម រដ្ឋា គឺជាតារាបង្ហាញម៉ូដមានរាងស្រឡូងខ្ពស់ស្រឡះស្រស់ស្អាត និងជាតារាសម្តែងដ៏មានប្រជាប្រិយភាពអស់ជាយូរឆ្នាំផងដែរ ប៉ុន្តែកាលពីពេលថ្មីៗនេះ កញ្ញាបានត្រូវជួបទុក្ខធំ ដោយសារតែអ្នកម្តាយជាទីស្រលាញ់របស់កញ្ញាបានទទួលមរណភាពកាលពីយប់មិញនេះ។
យោងតាមការបង្ហោះឲ្យដឹងពី កញ្ញា ដួងហ្សួលីដា លើបណ្តាញសង្គមបានឲ្យដឹងថា “ម៉ោង 3និង15នាទី ទើបតែមកពីមើលម្ដាយរបស់ រដ្ធា បានទទួលមរណះភាពនៅផ្ទះគាត់ បង ព្រមទាំងគ្រួសារ សូមចូលរួមរំលែកទុក្ខ ប្អូនទាំង៣ និង ពូ ផង” ចំណែកឯលោក អ៉ឹម ជីវ៉ា ក៏បានបញ្ជាក់ដែរថា “អាណិតណាស់ RIP ម្តាយរបស់តារាសម្តែង ទឹម រដ្ឋា បានទទួលមរណៈភាពដោយសារជំងឺគាំងបេះដូង”៕