• Huawei ក្លាយជាក្រុមហ៊ុនលេខ១ លក់ទូរសព្ទបានច្រើនជាងគេលើលោក ប្រចាំត្រីមាសទីមួយ

    ជា​លើក​ដំបូង​បំផុត​ហើយ ដែល Huawei អាច​លក់​ចេញ​ស្មាតហ្វូន​នៅ​ទូទាំង​ពិភពលោក​បាន​ច្រើន​ជាង​ក្រុមហ៊ុន​ដទៃ​ប្រចាំ​ត្រីមាស។ នេះ​បើ​ផ្អែក​តាម​​របាយការណ៍​ថ្មី​របស់​ក្រុមហ៊ុន​វិភាគ Canalys។

    តួលេខ​របស់ Canalys បាន​បង្ហាញ​ថា​នៅ​ត្រីមាស​ទី​ពីរ (គិត​ពី​ខែ​មេសា​ដល់​ខែ​មិថុនា) ឆ្នាំ ២០២០ នេះ Huawei លក់​ទូរសព្ទ​បាន ៥៥,៨​លាន​គ្រឿង ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​មួយ ដោយ​ Samsung តាម​ពី​ក្រោយ​ជា​មួយ​ចំនួន​លក់ ៥៣,៧​លាន​គ្រឿង។ យ៉ាងណាក្ដី​ចំនួន​លក់​របស់ Huawei មាន​ធ្លាក់​ចុះ ៥% ធៀប​នឹង​​ឆ្នាំ​មុន ហើយ​ចំនួន​លក់ Samsung ធ្លាក់​ចុះ ៣០%។

    ក្រុមហ៊ុន​វិភាគ Canalys បាន​និយាយ​ថា​រឿង​នេះ​អាច​កើត​​ឡើង​បាន​ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩ ព្រោះ​ថា​ Huawei ​បាន​ផល​ចំណេញ​​ពី​ទីផ្សារ​ស្មាតហ្វូន​ប្រទេស​ចិន​ដែល​កំពុង​មាន​សន្ទុះ​​ងើប​​វិញ​។ ជាង ​៧០% នៃ​ស្មាតហ្វូន​​ដែល Huawei លក់​បាន​ គឺ​​លក់​បាន​នៅ​ប្រទេស​ចិន ​ខណៈ​ដែល Samsung មាន​ចំណែក​ទីផ្សារ​តិច​តួច​​ប៉ុណ្ណោះ​នៅ​ប្រទេស​ចិន ហើយ​ថែម​ទាំង​​រង​ការ​ប៉ះ​ទង្គិច​ខ្លាំង​នៅ​ទីផ្សារ​ធំៗ​ដែល​មិន​ទាន់​ធូរ​ស្រាល​ពី​​ជំងឺ​កូវីដ​១៩​ផង​ដែរ៕​​​​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ