• យល់ដឹង៖ «ភ្នំឱរ៉ាល់»​ ភ្នំខ្ពស់ជាងគេនៅ​ កម្ពុជា

    ភ្នំឱរ៉ាល់​ មានកំពស់​ ១៨១៣ម៉ែត្រ​ (ប្រភពផ្សេងទៀត​ ផ្តល់នូវកំពស់ចន្លោះពី ១៦៦៧ម៉ែត្រ​ ដល់​១៧៧១ម៉ែត្រ) ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ផ្នែកខាងកើតនៃ​ជួរភ្នំក្រវាញ)​។ ដើម្បីការពារជីវចម្រុះនៃភ្នំ​ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់​ ត្រូវបានបង្កើតឡើង។

    មានប្រជាពលរដ្ឋខ្មែរមិនច្រើនឡើយ​ ដែលបានឡើងភ្នំដ៏ខ្ពស់មួយនេះ ប៉ុន្តែភ្ញៀវទេសចរដែលបានឡើង​ ភ្នំឱរ៉ាល់​ នឹងធ្វើឱ្យមានការភ្ញាក់ផ្អើលមិនខាន​ កាលបើបានឃើញសត្វព្រៃដ៏កម្រៗបានរស់នៅយ៉ាងសុខសាន្តនៅទីនោះនៅឡើយ។ ការទៅដល់ទីនោះ ក្រៅពីបានឃើញទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៃកំពូលភ្នំឱរ៉ាល់​ ក៏នៅមានប្រភេទសត្វព្រៃកម្រជាច្រើនប្រភេទ ដូចជា សត្វដំរី ខ្ទីង គោព្រៃ ខ្លាធំ ខ្លាឃ្មុំ និងសត្វម្រឹគដទៃទៀត​ដែលកំពុងរស់នៅយ៉ាងសុខសាន្ត។

    អ្នកនាំភ្ញៀវឡើង​ ភ្នំឱរ៉ាល់ បានថ្លែងថា​ បច្ចុប្បន្ន​ទៅមិនសូវជួបទេ តែសត្វទាំងអស់នោះនៅតែមាន។ ប្រហែលសត្វទាំងនោះ វាខ្លាចមនុស្សយើង បានជាវាខំគេចចេញពីផ្លូវដែលយើងដើរ។ ខ្ញុំជឿថាអ៊ីចឹង ព្រោះពេលឡើងភ្នំម្ដងៗ គឺតែងតែឃើញមានស្នាមនៅថ្មីៗនៅឡើយ។

    ទោះបីជាមិនបានឃើញម្រឹគព្រៃទាំងនោះដោយផ្ទាល់ តែអ្នកទេសចរនៅតែអាចពើបប្រទះ និងគយគន់ប្រភេទសត្វព្រៃតូចៗ ឬបក្សី​ តូច ធំ​ ជាច្រើនប្រភេទ រួមទាំងសត្វកំប្រុកផងដែរ ហើយអាកាសធាតុនៅលើ​ ភ្នំឱរ៉ាល់​ ត្រជាក់ល្ហឹម ខ្យល់ត្រសៀកៗ ហើយមានពពករសាត់ជិតៗខ្លួន ដែលធ្វើឱ្យអ្នកទេសចរប្លែកភ្នែក និងមានអារម្មណ៍ស្រស់ស្រាយ។

    សូមជួយលើកស្ទួយតំបន់ទេសចរណ៍ខ្មែរ!

    (ប្រភព​: វីគីភីឌៀ​ និង​គេហទំព័រ​ប្រជាប្រិយ)

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ