• ស៊ីហ្គេម នៅឆ្នាំក្រោយនៅវៀតណាម កម្ពុជារំពឹងឈ្នះមេដាយមាសកីឡា ៨ ប្រភេទ

    ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬ ស៊ីហ្គេម ឆ្នាំ ២០២១ ឆ្នាំក្រោយនេះ នឹងធ្វើឡើងនៅក្នុងទឹកដីប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ ដោយប្រើប្រាស់កីឡដ្ឋានជាតិ Mỹ Đình សម្រាប់បើក និង បិទការប្រកួត ។

    កាលពីល្ងាចថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅនេះ គណៈកម្មការជាតិអូឡាំពិកកម្ពុជាបានបើកកិច្ចប្រជុំដើម្បីត្រៀមខ្លួនក្នុងការប្រកួតនេះរួចស្រេចហើយ ជាមួយនឹងសមាជិកសហព័ន្ធទាំងអស់ដែលមានឈ្មោះចូលរួម ដើម្បីរៀបចំយុទ្ធសាស្ត្រក្នុងការស្វែងរកមេដាយឱ្យមានច្រើនតាមតែអាចធ្វើទៅបាន ។

    ជាលទ្ធផលកម្ពុជាបានរកឃើញនូវប្រភេទកីឡាចំនូន ៨ ប្រភេទ ដែលកម្ពុជាមានសក្កានុពលក្នុងការស្វែងរកមេដាយ ដោយមានដូចជា តេក្វាន់ដូ ប៉េតង់ គុនខ្មែរ វាយកូនបាល់ ប្រដាល់សកល វ៉ូវីណាម សីដក់ និង ចំបាប់ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ