• បុរស​​សតិ​មិន​គ្រប់ម្នាក់ ​ត្រូវ​រថភ្លើង​កិន​ស្លាប់ នៅសង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ

    ភ្នំពេញ​÷​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​សតិ​មិន​គ្រប់​បាន​ទៅ​ដេក​លើផ្លូវ​រថភ្លើង​ក៏ត្រូវ​រថភ្លើង​កិន​ដាច់​ជើង​សង ខាង ស្លាប់បាត់​បង់ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

    ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១ និង ៤០ នាទី​ទៀបភ្លឺ​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សុក្រ​ទី ៣១ ខែកក្កដា​ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុងភូមិ​ប៉ប្រក​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    ​អ្នកស្លាប់ មានឈ្មោះ អ៊ុន​រ៉ាវី អាយុ​២៥ ឆ្នាំ​មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​ប៉ប្រក សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    ​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​តែងតែ​ដេក​ក្រៅ​ផ្ទះ​រាល់ថ្ងៃ​មិនសូវ​ដេក​ក្នុងផ្ទះ​ទេ ហើយ​ឪពុកម្តាយ​ហៅចូល​ដេក​ក៏​មិន​ទៅ​ដែរ​ ​ស្រាប់តែ​នៅ​យប់​ម៉ោង​ប្រមាណ ជា​ម៉ោង ១ រំលងអធ្រាត្រ​បាន​ដេក​នៅលើ​និង​ផ្លូវ​រថភ្លើង​តែ​ឪពុកម្តាយ​អត់​ដឹងថា​កូន​ដេក​ក្រៅ​ទេ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​បងប្អូន​អ្នកភូមិ​ឃើញ​ជនរងគ្រោះ​ត្រូវ​រថភ្លើង​បុក​ខ្ទាត​ប្រហែល​៣០ ម៉ែត្រ រួច​ក៏​ប្រាប់​ទៅ​ម្តាយ​និង​ឪពុក​ជនរងគ្រោះ ហើយ​គាត់​ក៏​រត់​មក​ស្លន់ស្លោ​ហៅ​រថយន្ត​សា​ម៉ុ​យ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​តែ​អ​កុស​ល្យ​គាត់​បាន​ស្លាប់​ទៅហើយ​។​

    ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​រួច​ធ្វើ​កំណត់ហេតុ​ដើម្បី​ប្រគល់​សព​ជូនទៅ​ក្រុមគ្រួសារ​យកទៅ​តម្កល់ទុក​នៅ​វត្ត​ពោធិ៍ចិនតុង​រង់ចាំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ