• ក្រសួង៖ ជនណាដែលមិនព្រមទូទាត់ជាលុយរៀល នឹងត្រូវពិន័យជាប្រាក់ស្មើ ១០០ ដងនៃទឹកប្រាក់ដែលពុំទូទាត់នោះ

    តាមការបញ្ជាក់របស់លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិកម្ពុជា បានលើកឡើងអំពីទិដ្ឋភាពផ្លូវច្បាប់នៃការប្រើប្រាស់រូបិយវត្ថុខ្មែរ នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ។

    លោកជំទាវបានឱ្យដឹងថា នៅក្នុងមាត្រា ៦៤ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ចែងថា «ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនិត្យានុកូល និង មានតេជានុភាពធ្វើសេរីកា លើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ ដង នៃទឹកប្រាក់ដែលពុំទូទាត់នោះ»

    គួរឱ្យដឹងថា បច្ចុប្បន្ននេះធនាគារជាតិនៃកម្ពុជា កំពុងពង្រឹងទៅលើការប្រើប្រាស់ប្រាក់រៀលខ្មែរ ដោយនៅក្នុងនោះធនាគារជាតិនៃកម្ពុជាបានប្រកាសប្រមូលប្រាក់ដុល្លារ ប្រភេទ 1$ 2$ 5$ ពីបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ដើម្បីដឹកជញ្ជូនទៅក្រៅប្រទេស ។

    ដោយឡែកពេលនេះមានផ្សារទំនើបអ៊ីអនបានប្រកាសផ្អាកការផ្គត់ផ្គង់លុយដុល្លារ 1$ 5$ 10$ សម្រាប់ការអាប់ជូនអតិថិជន ដោយជំនួសមកវិញនូវប្រាក់រៀលខ្មែរ ដើម្បីលើកស្ទួយតម្លៃរូបិយវត្ថុកម្ពុជា ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ