• ញាក់សាច់! Rolls-Royce Cullinan ដែលមានតែមួយគត់នៅកម្ពុជា តម្លៃជាង ១លានដុល្លារ ត្រូវបានដឹងដល់ផ្ទះភ្ញៀវតែម្ដង នៅផ្សារអូឡាំពិក

    នៅថ្ងៃទី២៧ ខែកក្កដា កាលពីព្រឹកមិញនេះ មានទិដ្ឋភាពមួយបានកើតឡើងនៅបរិវេណម្តុំផ្សារអូឡាំពិក បង្កឲ្យមានការភ្ញាក់ផ្អើលចាប់អារម្មណ៍យ៉ាងខ្លាំង។ រថយន្តប្រណិតពណ៌ខ្មៅរលើបរលោង ដែលមានតម្លៃដល់ទៅជាង ១លានដុល្លារ ត្រូវបានក្រុមហ៊ុនHGB Group ដឹកជូនដល់មុខផ្ទះអតិថិជនលើកម្រាលព្រំដ៏ក្រហមឆ្អិនឆ្អៅ។

    លោក តាំង ហេងទ្រី និងអ្នកស្រី អ៊ឹង សុខគីម ដែលជាម្ចាស់ហាងកាបូបខេប៊ី ពិតជាមានក្តីរំភើបឥតឧបមា នៅពេលដែលមានសិទ្ធិបានក្លាយជាម្ចាស់រថយន្តកំពូលលំដាប់ពិភពលោក Rolls-Royce Black Badge Cullinan ។ ទន្ទឹមជាមួយគ្នានេះដែរ អ្នកស្រីអ៊ឹង សុខគីម មានប្រសាសន៍ថា “ខ្ញុំនឹងស្វាមីបានតស៊ូប្រកបអាជីវកម្មជាមួយគ្នា អស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ ចាប់តាំងពីបាតដៃទទេ ទម្រាំមានថ្ងៃនេះ ដូច្នេះវាជាអំណោយដ៏ពិសេសដើម្បីតបស្នងលើកទឹកចិត្តខ្លួនឯង ឲ្យសមទៅនឹងកម្លាំងញើសឈាមដែលបានលះបង់”។ “ប្រសិនបើអ្នកមានតែក្តីស្រមៃតែគ្មានការប្រឹងប្រែងតស៊ូធ្វើវាឲ្យក្លាយជាការពិតនោះក្តីស្រមៃនៅត្រឹមតែជាស្រមៃមិនអាចផ្លាស់ប្ដូរអ្វីបានឡើយ”។

    អ្នកស្រីបន្តទៀតថា “ដំបូងឡើយខ្ញុំគ្មានគម្រោងទិញរថយន្តមួយគ្រឿងនេះទេ ប៉ុន្តែនៅពេលបានចូលរួមកម្មវិធីសម្ពោធរបស់ក្រុមហ៊ុន គ្រាន់តែឃើញភ្លាមក៏ឡើងសាកអង្គុយលេង ហើយបែរជាជាប់ចិត្តស្រលាញ់ភ្លែតតែម្តង ហើយខ្ញុំហ៊ានសម្រេចចិត្តទិញរថយន្ត ពីក្រុមហ៊ុន HGB Group ដោយទំនុកចិត្តនិងជឿជាក់បំផុត”។

    គួរបញ្ជាក់ដែរថា រថយន្ត Rolls-Royce Black Badge Cullinan ដ៏ប្រណិតមួយនេះគឺជា Limited edition ដែលមានតែមួយគ្មានពីរនាពេលបច្ចុប្បន្ននៅកម្ពុជាដែលនាំចូលផ្លូវការដោយក្រុមហ៊ុន HGB Group ដែលជាក្រុមហ៊ុនលំដាប់កំពូល តែងតែនាំចូលរថយន្តម៉ាក់ល្បីៗលំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជា។ កាន់តែពិសេសជាងនេះទៅទៀត គូស្វាមីភរិយាខាងលើនឹងត្រូវបានបញ្ចូលឈ្មោះទៅក្នុងប្រព័ន្ធស្វ័យប្រវត្តិរបស់ក្រុមហ៊ុនRoll-Royce ទទួលស្គាល់ជាសកលពីការក្លាយជាម្ចាស់ Rolls-Royce Black Badge Cullinan តែមួយគត់នាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជាដែលនាំចូលផ្លូវការ ដោយក្រុមហ៊ុន HGB Group ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ