• Vietjet ត្រូវបាន​ទទួល​ស្គាល់ជា​ម៉ាកយីហោវៀតណាម ​ដែលមានឥទ្ធិពលបំផុត​លើ ពិភព​លោក

    ភ្នំពេញ ថ្ងៃទី ២៧ កក្កដា ២០២០ – ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បានទទួលពានរង្វាន់​ជា​ម៉ាកយីហោ​របស់ ​វៀតណាម ​ដែលមាន​ឥទ្ធិពល​បំផុត បន្ទាប់ពីបានឈ្នះ​​ពាន​រង្វាន់ “ម៉ាកយីហោវៀតណាម – ឥទ្ធិពល​សកល” រួច​ មក។

    ពានរង្វាន់នេះត្រូវបានសម្រេច​ដោយក្រុមគណៈកម្មការ ដែលមានសមាសភាព ​ជាអ្នកជំនាញ និង​ថ្នាក់ដឹកនាំ អន្តរជាតិ​នៅក្នុងវិស័យ​សារគមនាគមន៍ និង​ទំនាក់ទំនងសាធារណៈ ក្រោម​កម្មវិធី PRNewswire Awards 2020។

    ក្រុមហ៊ុន Vietjet ត្រូវបានគេទទួលស្គាល់ចំពោះសមិទ្ធផលរបស់ខ្លួនក្នុងនាមជាអ្នកត្រួសត្រាយផ្លូវក្នុងការពង្រីកបណ្តាញហោះហើរ និងម៉ាកយីហោរបស់ខ្លួន តាមរយៈសកម្មភាពនានា​នៅទូទាំងពិភពលោក ដែល​សកម្មភាព ទាំងនោះ​សុទ្ធតែមាន​ភាពច្នៃប្រឌិត មានអត្ថន័យ និងជួយ​បំផុសគំនិត​ថែមទៀត​ ។

    លោកស្រី Nguyen Thi Thuy Binh នាយិកា​រង​ក្រុមហ៊ុន Vietjet បានថ្លែង​ក្នុងកម្មវិធីទទួល​ពាន​រង្វាន់នោះថា៖ “តាម​ រយៈការ​ពង្រីក​បណ្ដាញជើងហោះហើរ​របស់យើងទូទាំង​ទ្វីបអាស៊ី និង​ការ​បង្កើន​សកម្មភាពពាណិជ្ជកម្ម​ទូទាំង​ សកល​លោក ក្រុមហ៊ុន Vietjet គឺជា​ទូត​ដ៏ល្អ​ ជួយនាំ​ប្រទេស​វៀតណាម​ខិតកាន់តែ​ជិត​​ទៅរក​មិត្ត​អន្តរជាតិ​នានា ហើយចូលរួមចំណែក​​ដល់​វិស័យទេសចរណ៍ និង​ការអភិវឌ្ឍន៍សេដ្ឋកិច្ច​សកល​លោកថែមទៀត។ យើង​អាច ​សម្រេច នូវ​សមិទ្ធផល​ទាំងនេះ​បាន ក៏ដោយសារ​ការ​ពង្រីក​បណ្ដាញហោះហើរ​របស់យើងបានរហូត​ដល់ទៅជាង ២០០ ផ្លូវ​ ហោះហើរ ​បានដឹកជញ្ជូន​អ្នកធ្វើដំណើរ​បានជាង ១០០ លាន​នាក់ហើយ រហូត​មកល់ពេលនេះ  ហើយកិច្ច​ព្រមព្រៀង​​អាជីវកម្ម​ខ្នាត​ធំជា​ច្រើន​ត្រូវ​បានចុះហត្ថលេខា​ជាមួយនឹង​ដៃគូអន្តរជាតិ ក៏ដូចជា ជួយ​បង្កើត​ការងារ​ដល់​មនុស្ស រាប់ម៉ឺន​នាក់ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និង​អាមេរិក”។

    Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍តែមួយគត់ ដែល​ស្ថិត​ក្នុង​ចំណោម​សហគ្រាស​តិច​តួច ​ប៉ុណ្ណោះ​ក្នុង​ប្រទេស វៀតណាម​ ដែល​អភិវឌ្ឍ​ម៉ាកយីហោ​របស់ខ្លួន​ចេញ​ទៅក្រៅប្រទេស ដើម្បី​បន្ថែមគុណតម្លៃបន្ថែមទៀត ក៏ដូចជា ជួយ​ជំរុញ​ដល់​ក្រុមហ៊ុនដទៃ​​នៅ​ក្នុងទីផ្សារ​អន្តរជាតិ។

    ក្រុមហ៊ុនបាន​កសាង​បណ្ដាញ​ដៃគូ​នៅ​ក្នុងទីផ្សារទាំងអស់ដែល​ខ្លួនធ្វើប្រតិបត្តិការ រាប់បញ្ចូលទាំង​នៅ​ក្នុង​ប្រទេស កម្ពុជាផង ដើម្បី​ផ្ដល់ព័ត៌មាន​ថ្មីៗបំផុត និង​ភាពងាយ​ស្រួល​ជាងមុន​សម្រាប់អតិថិជន​របស់ខ្លួន។

    លោកស្រី Nguyen Thi Thuy Binh បាន​ឲ្យ​ដឹងថា៖ “យើង​មាន​មោទនភាពដែល​ក្រុមហ៊ុន Vietjet ជា​ម៉ាក យីហោ​វៀតណាម​​ ដែលស្ថិត​ក្នុង​ឧស្សាហកម្ម​ហោះហើរ ទទួលបានការ​ពេញចិត្ត​ពីសំណាក់អតិថិជន និង ដៃគូរាប់លាននាក់​ ហើយ​បានក្លាយជា​ក្រុហ៊ុនគំរូមួយ​​សម្រាប់​​មនុស្ស​ជំនាន់ថ្មី​​ជុំវិញពិភព​លោក”។

    កម្មវិធីពានរង្វាន់ឆ្នាំ ២០២០ នេះ​ត្រូវ​បានរៀបចំដោយ PR Newswire ជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ Cision Ltd ដែល​ជា​​ក្រុមហ៊ុន​ចែកចាយ​ព័ត៌មាន​ឈាន​មុខគេ​នៅ​លើ​សកល​លោក​  ហើយ​ផ្ដល់​​កម្មវិធី និង​សេវា​ផ្នែក ផ្សព្វផ្សាយ តាមរយៈបណ្ដាញ​ចែកចាយព័ត៌មានធំជាង​គេ​បំផុត​នៅលើពិភព​លោក ដោយគ្រប​ដណ្ដប់​លើ​​ប្រព័ន្ធ​ ផ្សព្វផ្សាយជាង ៣០ ម៉ឺន នៅ​ក្នុង​បណ្ដាប្រទេស​ជាង 170 ដោយ​មានជាង 40 ភាសា។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ