• ឥណ្ឌា គ្រោងបិទហ្គេម PUBG រួមទាំងកម្មវិធីចិនជាង ២០០ ថែមទៀត!

    កាលពីខែមុន ក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌាបានធ្វើការហាមឃាត់កម្មវិធីទូរសព្ទរបស់ប្រទេសចិន ចំនួន ៥៩ កម្មវិធីរួចមកហើយ ដែលមានដូចជា TikTok WeChat និង UC Brows-er ជាដើម។ ហើយនៅពេលថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសនេះកំពុងតែធ្វើការត្រួតពិនិត្យដើម្បីហាមឃាត់កម្មវិធីដែលមានដើមកំណើតចិនចំនួន ២៧៥ បន្ថែមទៀត ក្នុងនោះរួមទាំងហ្គេមដ៏ពេញនិយមមួយផងដែរគឺ PlayerUnknown’s BattleGround (PUBG) និងកម្មវិធីតន្រ្តី Resso របស់ ByteDance។

    យោងតាមរបាយការណ៍ពី The Economic Times បានឱ្យដឹងថា រដ្ឋាភិបាលប្រទេសឥណ្ឌាបានរៀបចំតារាងបញ្ជីឈ្មោះកម្មវិធីទាំងនោះជាផ្លូវការរួចស្រេចហើយ ដើម្បីធ្វើការហាមឃាត់។ មិនត្រឹមតែកម្មវិធីកំសាន្ត និងហ្គេម ដ៏ពេញនិយមខាងលើប៉ុណ្ណោះទេ ថែមទាំងមានកម្មវិធីទិញទំនិញតាមអនឡាញ ដូចជា AliExpress មកពីក្រុមហ៊ុន Alibaba និងកម្មវិធីចែករំលែករូបថត ULike ផងដែរ។ មូលហេតុដែលនាំឱ្យមានការបិទកម្មវិធីជាលើកដំបូងនោះ គឺក្រោយពីប្រទេសឥណ្ឌាពិនិត្យឃើញពីគុណវិបត្តិជាច្រើនពាក់ព័ន្ធនឹងកម្មវិធីទាំងអស់នេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពបុគ្គល ក៏ដូចជាសុវត្ថិភាពថ្នាក់ដឹកនាំរងការលួចទាញយកទិន្នន័យជាដើម។

    គួររំឭកផងដែរថា កម្មវិធីដែលរដ្ឋាភិបាលប្រទេសឥណ្ឌាបានធ្វើការហាមឃាត់ សុទ្ធសឹងតែជាកម្មវិធីដែលមានប្រជាប្រិយភាពខ្លាំង ដូចជា កម្មវិធី TikTok ដែលមានអ្នកប្រើប្រាស់ប្រមាណជា ២០០លាននាក់ និងកម្មវិធី PUBG ដែលគេប៉ាន់ប្រមាណជា ៥០លាននាក់ ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសនេះ ព្រមទាំងកម្មវិធីផ្សេងៗជាច្រើនទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ