• កម្ពុជា សម្រេចផ្អាកជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១ សីហានេះទៅ

    កាលពីពេលថ្មីៗនេះ យើងបានឃើញចំនួនអ្នកមានមេរោគកូវីដ-១៩ ចំនួនច្រើន គឺជាអ្នកធ្វើដំណើរតាមជើងយន្តហោះមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដូច្នេះហើយពេលនេះកម្ពុជាយើងបានសម្រេចផ្អាកជើងហោះហើរមកពីប្រទេសទាំងពីរនេះ ជាបណ្តោះអាសន្នសិន។ នេះជាខ្លឹមសាររបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើផេករបស់ខ្លួន កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ។

    សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ សម្ដេចតេជោ បញ្ជាក់បន្ថែម។

    សម្ដេចតេជោ ហ៊ុន សែន បានសរសេរទៀតថា «អ្វីដែលយើងទាំងអស់គ្នាអាចធ្វើបានងាយៗគឺ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ។ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានដាច់ខាត។»

    គិត្រឹមថ្ងៃទី២៥ ខែកក្កដា ម្សិលមិញនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកក្នុង២១៦ ប្រទេស គឺបានកើនឡើងដល់ 15,581,009 នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ 635,173 នាក់។

    ចំពោះប្រទេសកម្ពុជា អ្នកឆ្លងមេរោគកូវីដ-១៩ គឺបានកើនដល់ 225 នាក់ អ្នកព្យាបាលជាមានចំនួន143 នាក់ ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន 82 នាក់។ កម្ពុជា ក្មានឡើយអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ