• សូម​ប្រយ័ត្នបងប្អូន​! កង់​បី​ឥណ្ឌា​នេះ ធ្វើ​ជា​ទៅ​ទទួល​ក្មេង​ម្នាក់​នៅក្នុង​បុរី​មួយកន្លែង តែ​សំណាងក្មេង​​ឆ្លាត ចេះ​តេ​សួរ​ឪពុកម្តាយ​មុន​!

    ភ្នំពេញ ៖ បងស្រី​ម្នាក់ ដែល​គាត់​រស់នៅក្នុង​បុរី​អង្គរ​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ បាន​ចែករំលែក​នូវ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ទាក់ទង​ករណី​អ្នករត់​កង់​បី​ឥណ្ឌា (PassApp) បាន​ប្រើល្បិច​ថា មាន​គេ​ឲ្យ​មក​ទទួលយក​ក្មេង​ទៅ​ក្រៅ តែ​ជា​សំណាងល្អ កូន​របស់គាត់​បដិសេធ​ទៅជា​មួយ ហើយ​នាង​បានខ​ល​ទូរស័ព្ទ​មក​សួរនាំ​គាត់​ជាមុន កុំ​អី​ត្រូវ​អ្នករត់​កង់​បី​ឥណ្ឌា​នោះ​យកទៅ​បាត់​ហើយ​។​

    ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mango Love បាន​សរសេរ​ប្រាប់​ពី​ហេតុការណ៍​ខា​លើ​នេះ​ឲ្យ​ដឹងថា​៖ «​ព្រឹក​មិញ​កង់​បី pass app នេះ​មក​ផ្ទះ​ខ្ញុំ ថា​មក​ទទួល​ក្មេង​ទៅ​ក្រៅ សំណាង​ហើយ​ដែល​កូន​ខ្ញុំ​ចេះ​តេ​លេ​ហ្វូ​ន​សួរ កុំ​អី​ទៅតាម​គេ​បាត់ ស្អែក​ចង់ទៅ​ស្រាវជ្រាវ​រក​ម្ចាស់​កង់​បី​មក​សួរនាំ​សិន​ថា​បម្រុង​នាំ​ក្មេង​ទៅណា​? សូម​អាណាព្យាបាល​ទាំងអស់​បន្ថែម​ការប្រុងប្រយ័ត្ន​ចំពោះ​កូនតូចៗ​»​។​

    ​នេះ​ជា​រឿង​គួរ​ដាស់តឿន​មួយ​ផងដែរ ទៅដល់​អាណាព្យាបាល​គ្រប់រូប គួរតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ នៅពេល​ពេល​ចាកចេញ​ទៅខាង​ក្រៅ ដោយ​ទុក​កូនៗ​នៅផ្ទះ​តែឯង ដោយ​ណែនាំ​ពួកគេ ត្រូវ​សួរនាំ​ឪពុកម្តាយ​ជាមុនសិន មុនពេល​យល់ព្រម​ធ្វើ​រឿង​អ្វីមួយ ជាមួយ​អ្នក​ខាងក្រៅ​ដែលជា​មនុស្ស​មិន​ស្គាល់ ជាក់ស្តែង​ដូច​ករណី​ខាងលើនេះ​ជាដើម​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ