• កីឡាករ Mike Tyson នឹងឡើងសង្វៀននៅខែកញ្ញាខាងមុខនេះ ក្រោយចូលនិវត្តន៍ ១៥ឆ្នាំមកហើយ

    (ញូវយ៉ក)៖ ខ្លាចាស់ Mike Tyson នឹងវិលចូលសង្វៀនវិញនាខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីប្រកួតទល់នឹង កីឡាប្រដាល់វ័យ ៥១ឆ្នាំ Roy Jones Jr ក្នុងកម្មវិធីតាំងពិព័រណ៍ប្រដាល់សកល ដែលមានតែកីឡាករចាស់ៗចូលរួម នៅសហរដ្ឋអាមេរិក។

    តាមរយៈព័ត៌មានពី BBC បានចេញផ្សាយនៅថ្ងៃនេះថា ការប្រកួតរវាងអតីតជើងខ្លាំងទាំងពីរខាងលើនេះ នឹងធ្វើឡើងតែ ៨ទឹកប៉ុណ្ណោះ (៣នាទី/ទឹក) ដែលធ្វើឲ្យការប្រកួតរឹតតែស្វិតស្វាញខ្លាំងឡើង និងសម្រុកគ្មានដកដៃឡើយ នៅឯសង្វៀនដែលស្ថិតក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិកនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

    នេះក៏ជាលើកទី១ ផងដែរសម្រាប់អតីតម្ចាស់ជើងឯកខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក Tyson ដែលមានវ័យ ៥៥ឆ្នាំទៅហើយនោះ ប៉ះជើងខ្លាំងដែលជាអតីតម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក ៤សម័យកាល Roy Jones Jr បន្ទាប់ពីរូបគេ (Tyson) បានចូលនិវត្តន៍ ១៥ឆ្នាំមកហើយ ក្រោយបរាជ័យក្រោមកណ្តាប់ដៃរបស់កីឡាករអៀរឡង់ Kevin McBride ក្នុងចំណោមឡើងសង្វៀនសរុបបាន ៥៨ដងក្នុងអាជីព។

    សម្រាប់គូប្រជែងដែលមានសញ្ជាតិអាមេរិកដូចគ្នា Jones វ័យ ៥១ឆ្នាំនោះ ក៏បានខកខានឡើងសង្វៀនយូរមកហើយដែរ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៨ ក្រោយយកឈ្នះគូប្រជែង Scott Sigmon រួចមកផងដែរ៕

    Freshnews

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ