• ប្រធានអង្គការសុខភាពពិភពលោក បដិសេធការចោទរបស់អាមេរិក ដែលថាគាត់មានតួនាទីនេះដោយសារមានចិនជាអ្នកជួយ

    ប្រធានអង្គការសុខភាពពិភពលោកបានច្រានចោលនូវការចោទប្រកាន់មិនពិត ពីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ដែលថា លោកជំពាក់មុខតំណែងរបស់លោកជាមួយនឹងការដោះដូរជាមួយប្រទេសចិន។ វាមានន័យថា លោកបានទទួលតួនាទីជាប្រធាន WHO ដោយសារប្រទេសចិន ហើយលោកមានការព្រមព្រៀងមួយជាមួយចិន។ គេសង្កេតឃើញថាអគ្គនាយកបណ្ឌិត Tedros Adhanom Ghebreyesus ដែលត្រូវបានតែងតាំងជាអគ្គនាយករបស់ WHO នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ បានស្ថិតនៅក្នុងជំលោះជាមួយអាមេរិកអស់រយៈពេលជាច្រើនខែមកហើយ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺ COVID-19។

    សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ តែងតែមានទំនាក់ទំនងមិនល្អជាមួយទីភ្នាក់ងារសុខភាពពិភពលោកនេះ ហើយថែមទាំងបានផ្ដាច់ជំនួយរបស់ខ្លួនទៀតផង។ ហើយចំពោះការអត្ថាធិប្បាយរបស់លោក Mike Pompeo ត្រូវបានលោកប្រធាន Tedros Adhanom Ghebreyesus និយាយថា មិនពិតនិងមិនអាចទទួលយកបាន និងគ្មានមូលដ្ឋានណាទេ។ នៅក្នុងខែឧសភាឆ្នាំនេះអង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួននឹងផ្តួចផ្តើមពិនិត្យដោយឯករាជ្យមួយ ទៅក្នុងការគ្រប់គ្រងរបស់ខ្លួនទាក់ទងនឹងជំងឺរាតត្បាត «នៅពេលសមស្របបំផុត» ហើយបានជំរុញឱ្យប្រទេសនានាបន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារនេះ។

    Khmernote

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ