• ពិសេសណាស់! Facebook ដាក់ចេញមុខងារថ្មីអនុញ្ញាតឱ្យអ្នកប្រើអាច Video Call ជាក្រុម បានរហូតដល់៥០នាក់

    (អាមេរិក)៖ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ បានរីករាលដាលពេញពិភពលោក បានធ្វើឱ្យក្រុមហ៊ុនច្រើនអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ និង ចូលរួម ប្រជុំតាមអនឡាញ (Video Call Meeting) ដែលក្នុងនោះកម្មវិធីដែលពេញនិយមប្រើជាងគេគឺ Zoom ប៉ុន្តែនៅពេលនេះលោកអ្នកអាច សាកល្បង ប្រើ ជាមួយនឹង Facebook បាន។

    ក្រុមហ៊ុន Facebook បានប្រកាសដាក់ឱ្យប្រើនូវមុខងារសំខាន់ និងដ៏ពិសេសថ្មីមួយទៀតគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការ Live Video Call បាន រហូតដល់ ៥០នាក់ ពោលគឺមិនគិតលុយអ្វីទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

    មុខងារថ្មីនេះ ត្រូវបាន Facebook ដាក់រួមបញ្ចូលគ្នាជាមួយមុខងារ Messenger Rooms និង Facebook Live ដែលអាចឱ្យអ្នកប្រើបន្ថែម មនុស្ស ចូល ក្នុងវីដេអូដែលកំពុង Live បានដល់ ៥០នាក់ ប៉ុន្តែសម្រាប់វេលានោះ មិនត្រូវបានបញ្ជាក់ថា អាច Live បានប៉ុន្មាននាទីនោះទេ ខណៈដែល កម្មវិធី ផ្សេងៗ បានកំណត់ចំនួននាទីសម្រាប់គណនីឥតគិតថ្លៃ និងគិតថ្លៃ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ