• បារាំងចេញមុខប្រកាសឈប់ប្រើបច្ចេកវិទ្យា 5G របស់ Huawei

    (ប៉ារីស)៖ រដ្ឋាភិបាលបារាំងបានប្រាប់ដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ឱ្យបញ្ឈប់ការបញ្ជាទិញឧបករណ៍ 5G ពីក្រុមហ៊ុន Huawei ដោយសារតែ បញ្ហាសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

    ប្រភពចំនួន៣បានប្រាប់ Reuters ថា រដ្ឋាភិបាលបារាំងមិនត្រឹមតែបញ្ជាឱ្យឈប់ទិញឧបករណ៍ 5G របស់ក្រុមហ៊ុន Huawei ប៉ុណ្ណោះទេ ថែមទាំង ដាក់ កំហិតដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ មិនឱ្យចុះកុងត្រាថ្មីជាមួយ Huawei ទៀត ហើយសម្រាប់ក្រុមហ៊ុនដែលមានកុងត្រាគឺបន្តការងារដដែល ប៉ុន្តែត្រូវបញ្ចប់នៅពេលផុតកុងត្រា។

    ថ្មីៗនេះ រដ្ឋាភិបាលចក្រភពអង់គ្លេសបានបញ្ជាឱ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ឈប់ទិញឧបករណ៍ពី Huawei នៅត្រឹមចុងឆ្នាំនេះ ហើយ នឹងឈប់ ប្រើនៅត្រឹមឆ្នាំ ២០២៧ ដោយឡែកសម្រាប់ប្រទេសបារាំងគឺដូចគ្នា នឹងឈប់ប្រើបច្ចេកវិទ្យា 5G របស់ Huawei នៅឆ្នាំ ២០២៨។

    គួរបញ្ជាក់ផងដែរថា បណ្ដាប្រទេសជាច្រើននៅអឺរ៉ុបហាក់ដូចស្ដាប់តាមការអំពាវនាវរបស់សហរដ្ឋអាមេរិក ក្នុងការហាមហាត់ការប្រើប្រាស់ បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ដោយក្នុងនោះអាមេរិកបានលើកឡើងពីហានិភ័យនៃសន្តិសុខជាតិ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ