• G-Devith ប្រាប់ពីមូលហេតុ ដែលនាំអោយលោកចេញទៅសាងភ្នួស (មានវីដេអូ)

    តារាចម្រៀងវ័យក្មេងល្បីឈ្មោះនិងជាម្ចាស់បទ “រាំញីកែងជើង” គឺលោក ងួន ចាន់ដេវីត កំពុងទទួលការចាប់អារម្មណ៍ខ្លាំងខណៈពេលដែលប៉ុន្មានថ្ងៃមុនរូបលោកទិញរថយន្តប្រណិតថ្លៃកប់ពពក Rolls-Royce អោយគូស្នេហ៍របស់ខ្លួនគឺកញ្ញា ទេព បូព្រឹក្ស ហើយយប់ឡើងទៅទិញរថយន្ត Tundra មួយគ្រឿងទៀតទុកជិះទៅផ្លូវឆ្ងាយតាមបណ្តាខេត្តនានា។ នៅថ្ងៃនេះដែរ តារាចម្រៀងល្បីឈ្មោះរូបនេះបានបង្ហាញរូបភាពជាច្រើនសន្លឹកដែលបញ្ជាក់ថាលោកបានចេញទៅសាងភ្នួស ដើម្បីរៀនសូត្រពីព្រះធម៌។

    មុននេះបន្តិចដែរលោក ងួន ចាន់ដេវីត ក៏បានបញ្ជាក់មូលហេតុពិតដែលនាំអោយលោកចេញទៅសាងភ្នួស ដោយក្នុងនោះលោកថាដោយសារតែចង់បាននូវភាពស្ងប់ស្ងាត់ ចាកចេញពីបញ្ហា និងសូមបិណ្ឌបាត នូវភាពស្អប់របស់អ្នកស្អប់ច្រណែនរូបលោកទាំងអស់ ព្រមជាមួយនឹងការជូនបុណ្យកុសលទាំងអស់ជូនទៅដល់អ្នកស្រលាញ់គាំទ្រ ក៏ដូចជាអ្នកស្អប់ច្រណែនរូបលោកដូចគ្នា។ G-Devith ក៏បានបន្ថែមផងដែរថា ចំពោះការសាងភ្នួសនេះលោកមិនទាន់កំណត់កាលវេលាណាមួយថានឹងត្រូវលាចាកសិក្ខាបទនោះឡើយ៕

    Khmernote

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ