• ពានរង្វាន់ Ballon d’Or នឹងមិនត្រូវបានប្រគល់ជូនកីឡាករទេ នៅឆ្នាំ២០២០ នេះ

    (ប៉ារីស)៖ ទស្សនាវដ្តីបាល់ទាត់បារាំងបានបញ្ជាក់ថា នឹងមិនមានរង្វាន់ Ballon d’Or ទេនៅឆ្នាំ២០២០ ដោយសាតែជំងឺ Covid-19។ នេះបើយោងតាមការចេញផ្សាយដោយ all football នៅថ្ងៃនេះ។

    វាក៏ជាឆ្នាំដំបូងចាប់តាំងពីឆ្នាំ១៩៥៦ មកដែលទស្សនាវដ្តីបាល់ទាត់បារាំង នឹងមិនប្រគល់ពានរង្វាន់បុគ្គល ដែលមានកិត្យានុភាពជាងគេប្រចាំឆ្នាំបែបនេះ។

    កាលពីឆ្នាំមុន Lionel Messi បានឈ្នះពានរង្វាន់ Ballon ជាលើកទី៦ មកពីក្លិបអេស្ប៉ាញ FC Barcelona។ មានតែ Luka Modric ប៉ុណ្ណោះ ដែលបានបំបែកកំណត់ត្រាក្នុងរយៈពេល ១២ឆ្នាំមកនេះដែលឈ្នះតែ Messi និង Ronaldo នៅពេលរូបគេឈ្នះក្នុងឆ្នាំ២០១៨។

    Ligue 1 របស់បារាំង គឺជាផ្នែកដែលមានភាពលេចធ្លោជាងគេនៅក្នុងទ្វីបអឺរ៉ុប ដើម្បីលុបចោលយុទ្ធនាការដែលនៅសេសសល់របស់ខ្លួន ដោយសារជំងឺឆ្លងដោយសារវីរុស Covid-19 ដែលក្នុងនោះមានក្របខណ្ឌ Premier League, Serie A និង La Liga ដែលកំពុងដំណើរការឡើងវិញបន្ទាប់ពីសម្រាក ៣ខែជាងនោះ។

    អតុល្យភាពនេះ បានជំរុញឲ្យបាល់ទាត់បារាំងពន្យារពេលពានរង្វាន់នៅឆ្នាំនេះ ដោយនិពន្ធនាយក Pascal Ferre បាននិយាយថា រឿងនេះមិនអាច – និងមិនគួរត្រូវបានគេចាត់ទុកជារឿងធម្មតាទេ។

    ពានឯកត្តជន Ballon d’Or នឹងត្រូវប្រគល់ជូនកីឡាករបាល់ទាត់ជាថ្មីម្តងទៀតនៅឆ្នាំ ២០២១ ដើម្បីទទួលបាននូវសុភមង្គលដែលមាននៅជុំវិញពិធី ដូចដែលយើងបានជួបប្រទះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ