• ក្នុងខែ​កក្កដានេះ កំពង់ស្ពឺ​មាន​មាន​រោងចក្រ​ធុន​ធំ​ចំនួន ១៦១​រោងចក្រ

    គិត​មក​ត្រឹម​ដើមខែ​កក្កដា ឆ្នាំ​២០២០ ទូទាំង​ខេត្តកំពង់ស្ពឺ មាន​រោងចក្រ​ធុន​ធំ​ចំនួន ១៦១​រោងចក្រ ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​ចំនួន​១២០.៧៣៤ នាក់ ស្រី ៩៨.៦៨៤ នាក់ ។ នេះ​បើ​យោងតាម អភិបាលខេត្ត​កំពង់ស្ពឺ​។​

    ​ថ្លែង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​បន្ត​របស់​រដ្ឋបាលខេត្ត​កំពង់ស្ពឺ លោក​អភិបាលខេត្ត វ៉ី សំណាង និយាយថាខេត្តកំពង់ស្ពឺ​មាន រោងចក្រ​កំពុងដំណើរការ​ចំនួន​ ​១៤៣​មូល​​ដ្ឋា​ន​, រោងចក្រ​កំពុង​សាងសង់ ចំនួន ១៨ មូលដ្ឋាន​។​

    ​លោក​បន្តថា ​វិស័យ​សហគ្រាស​ធុន​តូច មធ្យម និង​សិប្បកម្ម សរុប​មាន​ចំនួន ១.៥០៨ មូលដ្ឋាន ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​ចំនួន១៣.៣៩៥ នាក់ ស្រី​ចំនួន ៦.២៨១​នាក់ ។ បច្ចុប្បន្ន​នៅក្នុង​ខេត្ត​នៅ​ពុំទាន់​មាន​អង្គភាព​រដ្ឋាករទឹក​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​ស្ថានីយ៍​ផលិត និងផ្គត់ផ្គង់​ទឹកស្អាត​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន​សរុប​ចំនួន​ប្រមាណ ៥០ មូលដ្ឋាន ផ្គត់ផ្គង់​ដល់ ប្រជាពលរដ្ឋ​ប្រើប្រាស់​ចំនួន៦០.៦៣៧ គ្រួសារ ស្មើនឹង ៣២,១៥% នៃ​ចំនួន​គ្រួសារ​សរុប​ទូទាំង​​ខេត្ត​។ ដោយឡែក នៅ​ទីប្រជុំជន​ក្រុង​ច្បារមន ប្រជាពលរដ្ឋ​មាន​ទឹកស្អាត​ប្រើប្រាស់​ចំនួន ៨.៨៤១ គ្រួសារ ស្មើនឹង ៨៨,១៧%​។​

    ​លោក​សំណាង​បន្តថា​៖«​ដើម្បី​បំពេញតម្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់គ្រាន់ អ្នកវិនិយោគ​បាននិងកំពុង​សាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹកស្អាត ពង្រីក​នាឡិកា​ថ្មី ពង្រីក​បណ្តាញ​មេ និង​ពង្រីក​បណ្តាញ​ចែកចាយ ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​ទឹកស្អាតក្នុងការ​សម្រេច​គោលដៅ​នៅ​ឆ្នាំ​២០២៥ ដល់​ប្រជាពលរដ្ឋ​»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ