• កន្លែង​ទេសចរណ៍​មួយកន្លែង​នៅ​ចិន អាច​ឲ្យ​ភ្ញៀវ​ហោះ​ដូច​តួអង្គ​រឿងចិន Kung fu បាន (មានវីដេអូ)

    ប្រសិន​អ្នក​ធ្លាប់​ចង់​មាន​អារម្មណ៍​ដូចជា​តួ​អង្ក​នៅក្នុង​រឿង​ភាគ Kong Fu ចិន នោះ​អ្នក​ចាំបាច់​ត្រូវធ្វើ​ដំណើរ​ឆ្ងាយ ទៅកាន់​ខេត្ត Fujian ដើម្បី​បានទទួល​បទពិសោធន៍​ហោះ​លើ​នៅលើ​លំហ​អាកាស​ដ៏​រីករាយ​។​

    ​ភាព​ទាក់ទាញ​ប្លែក​ពី​គេ​ថ្មី​នេះ នៅក្នុង​ខេត្ត Fujian ស្ថិត​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន គឺជា​កន្លែង​ដែល​ភ្ញៀវទេសចរ អាចបំពេញ​ចំណង់​ចំណូលចិត្ត​នៃ​ការហោះហើរ ដូច​តួអង្គ​កាប់​ដាវ​ក្នុង​ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​។​

    ​ភ្ញៀវទេសចរ​ដែល​អាច​ស្លៀក​សម្លៀកបំពាក់​ដូច​ក្នុង​តួអង្គ​ក្នុង​រឿង ឬ ក៏​ជា​សម្លៀកបំពាក់​ផ្ទាល់ខ្លួន ត្រូវបាន​ណែនាំ​ឲ្យ​ប្រើ​ប្រព័ន្ធ​ខ្សែ​រ៉ក​និង​ឧបករណ៍​ការពារ​ដូចគ្នា​ទៅនឹង​ល្ខោន ដែល​ត្រូវបាន​ប្រើ​នៅក្នុង​ខ្សែភាពយន្ត​ក្បាច់គុន​យ៉ាង​ដូច្នេះ​ដែរ ដើម្បី​ជួយ​តួអង្គ​ឲ្យ​ហោះ​ឡើង​ទៅលើ​អាកាស​។​

    ​ដើម្បី​បង្កើន​ឥទ្ធិពល និង​ភាព​ទាក់ទាញ​គួរ​ឲ្យ​ចាប់អារម្មណ៍​បរិសុទ្ធ នៃ​ឈុត​ឆាក​ទាំងនេះ នោះគេ​បានដាក់​ទីតាំង​នេះ​នៅក្នុង​កន្លែង​ធម្មជាតិ​ដ៏​ស្រស់ស្អាត ដែលមាន​ទឹកជ្រោះ​គួរ​ឲ្យ​ចង់​គយគន់​បំផុត​។​

    ​បន្ទាប់ពី​ឃ្លី​ប​នៃ​ឈុត​ហោះហើរ​ដូច​ទេពអប្សរ​នេះ ត្រូវបាន​បង្ហោះ​ចែករំលែក​លើ​បណ្តាញ​សង្គម​រួចមក​វា​បាន​ទាក់ទាញ​ការ​ទស្សនា​រាប់លាន​ដង​។ ប្រហែល​នេះ​គឺជា​កន្លែង​គួរ​ឲ្យ​ទាក់ទាញ និង​ឈប់​សំចត​ចុងក្រោយ នៅឯ​រមណីយដ្ឋាន​ទេសចរណ៍​នៅក្នុង​ស្រុក Yoxi ខេត្ត Fujian ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ