• មិនធម្មតា! ថ្ងៃមុននេះ ទិញ Rolls-Royce អោយ ទេព បូព្រឹក្ស ឥឡូវ G-Devith ទិញថែម Tundra មួយទៀត

    រយៈពេល២ថ្ងៃនេះតារាចម្រៀងវ័យក្មេងល្បីឈ្មោះលោក ងួន ចាន់ដេវីត ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពេលដែលលោកទិញរថយន្តប្រណិតតំលៃថ្លៃកប់ពពកជូនគូស្នេហ៍របស់ខ្លួនជាកាដូពិសេសក្នុងថ្ងៃខួបស្នេហារយៈពេល៤ឆ្នាំគឺកញ្ញា ទេព បូព្រឹក្ស។ លោក G-Devith បានបញ្ជាក់ផងដែរថា ការចំណាយប្រាក់ទិញរថយន្តទំនើបថ្លៃកប់ពពកនេះ មិនមែនជាការបង្អួតនោះទេ តែវាជាការបំពេញក្តីស្រម៉ៃ ខណៈដែលអ្នកទាំង២មានផ្ទះរួមគ្នា និងមុខជំនួញរួចរាល់អស់ហើយ ដូច្នេះពួកគេគួរតែទទួលបាននូវអ្វីដែលពួកគេប្រាថ្នា។

    ក្រោយពីភ្ញាក់ផ្អើលការទិញរថយន្តទំនើបម៉ាក Rolls-Royce Ghost មិនបានប៉ុន្មានផងស្រាប់តែយប់ឡើង លោក G-Devith ទៅទិញរថយន្ត Tundra បន្ថែមទៀតដើម្បីទុកជិះផ្លូវឆ្ងាយខណៈដែលរថយន្ត Rolls-Royce Ghost លោកថាពិបាករត់ផ្លូវឆ្ងាយ រលាក់ ថ្ម។ តារាចម្រៀងរូបនេះបានរៀបរាប់ថា៖ “ដឹងថាកូនតូចពិបាករត់ផ្លូវឆ្ងាយ រលាក់ ថ្ម ចឹងហើយក៏មកទទួលកូនធំបន្ថែមដើម្បីសម្រួលដល់កាងារ នឹង ជូនទៅកាន់កន្លែងដែល DIT-WAY ប្រាថ្នា ។ ការតស៊ូអត់ធ្មត់នាំមកនូវភាពជោគជ័យ បន្ទាបពីនេះក៏ដល់ពេលត្រូវបែកគ្នាសង្ឃឹមថាបងប្អូននឹងនឹករលឹកដល់ខ្ញុំ”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ