• ចុមយក្ស! រកឃើញ កញ្ឆា​ចំនួន​ ៥៥៣០​ដើម​ នៅខេត្តពោធិ៍សាត់!

    ពោធិ៍សាត់ ៖ នគរបាល​ស្រុក​វាលវែង សហការ ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះបង្ក្រាប​ទីតាំង​​ដាំ​ដុះ​ដំណាំ​កញ្ឆា​ដោយ​ខុសច្បាប់ នៅ​ចំណុច​ជ្រលង​ភ្នំ អូរ​៧០ ដែល​ដាំ​ដុះ​នៅលើ​ផ្ទៃដី ចំនួន ​០២​ហិកតា មាន​កញ្ឆា​ចំនួន​៥៥៣០​ដើម ។​

    ​យោងតាម​បទបញ្ជា លោក​ឧត្ដមសេនីយ៍ទោ សារុន ចាន់​ធី ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០២០ លោក​វរសេនីយ៍ឯក ធាង ឡេង អធិការ នគរបាល​ស្រុក​វាលវែង ដឹកនាំ​កម្លាំងអធិការ និង​កម្លាំង​ប៉ុស្តិ៍​អន្លង់​រាប សហការ ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​០៤​នាក់​សរុប​ទាំងអស់ចំនួន ​៣៤​នាក់ បាន​ចុះបង្ក្រាប​ទីតាំង​ដាំ​ដុះ​ដំណាំ​កញ្ឆា​ដោយ​ខុសច្បាប់ នៅ​ចំណុច​ជ្រលង​ភ្នំ អូរ​៧០ ដែលដាំ​ដុះ​នៅលើ​ផ្ទៃដី ចំនួន​០២​ហិកតា មាន​កញ្ឆា​ចំនួន​៥៥៣០​ដើម ស្ថិត​ក្នុងភូមិ​ដីក្រហម​ឃុំ អន្លង់​រាប ស្រុក​វាលវែង ។​

    ​លោក​អធិការ ធាង ឡេង បានបញ្ជាក់​ឲ្យ​ដឹងថា ដោយ​លក្ខណ​:​ភូមិសាស្ត្រ​សំបូរ​ទៅដោយ​ភ្នំ ផ្លូវ​លំបាកមាន​ចម្ងាយ ៣០ គីឡូ ម៉ែត្រ ចេញពី​ផ្លូវជាតិ​លេខ​៥៥ ទើប​សមត្ថកិច្ច​យើង​ចាប់​មុខសញ្ញា​មិនបាន ។ លោកអធិការ​បន្តថា​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ​កម្លាំងចម្រុះ​យើង​បាន​ដុត​កម្ទេចចោល​ដំណាំ​កញ្ឆា​និង​ខ្ទមចាំចំការ​ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ