• ទីបំផុត ឥណ្ឌាក្លាយជាប្រទេសទី៣ ដែលមានករណីឆ្លង COVID-19 លោតដល់ខ្ទង់លាននាក់!

    (ញូវដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសឲ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសរបស់ខ្លួនបានកើនលើស ១លានករណីហើយ នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

    បើតាមរបាយការណ៍ផ្លូវការរបស់ក្រសួងសុខាភិបាលឥណ្ឌា បានបង្ហាញឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺ COVID-19 សរុបជាង ១,០០៥,៦០០ករណី ដោយក្នុងនោះស្លាប់សរុបជាង ២៥,៦០០នាក់ និងជាសះស្បើយឡើងវិញជាង ៦៣៦,០០០នាក់។

    គួរជម្រាបថា បច្ចុប្បន្នឥណ្ឌាត្រូវបានគេចាត់ទុកថា ជាប្រទេសដែលកំពុងឆ្លងកាត់ស្ថានការណ៍លំបាកបំផុត នៅចំពោះមុខ COVID-19 ខណៈពេលដែលក្រុមអ្នកជំនាញបានបង្ហាញក្តីបារម្ភថា ប្រទេសដែលមានចំនួនប្រជាជនច្រើនលំដាប់ទី ២ លើពិភពលោកមួយនេះ នឹងក្លាយជាជង្រុកថ្មីនៃជំងឺដ៏កាចសាហាវនេះ។ ឥណ្ឌាជាប់ចំណាត់ថ្នាក់ទី ៣ លើពិភពលោក ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត និងជាប់លេខ ១ ប្រចាំទ្វីបអាស៊ីទាំងមូលតែម្តង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ