• តោះ! មកមើលវីដេអូស្តែងៗ ពេលចុះបង្ក្រាបទីតាំងជួញដូរផ្លូវភេទ នៅចំណុចភ្នំខៀវ ក្នុងសង្កាត់លេខ ២ ក្រុងព្រះសីហនុ

    ក្រុងព្រះសីហនុ៖ នៅមុនពាក់កណ្តាលអាធ្រាត្រយប់ថ្ងៃ១៦កក្កដា២០២០ នគរបាលបានឆ្មក់ចូលបង្ក្រាបទីតាំងលួចលាក់ប្រកបអាជីកម្មជួញដូរផ្លូវភេទរបស់ជនបរទេសមួយកន្លែងនៅចំណុចភ្នំខៀវក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ ដែលក្នុងនោះមនុស្សប្រុស ស្រីជាង៣០នាក់ ជាជនបរទេសមានទាំងជនជាតិចិន ជនជាតិវៀតណាមនិងជនជាតិរុស្សីជាដើម ត្រូវបានឃាត់ខ្លួននាំយកសាកសួរនិងចាត់ការបន្តតាមនិតិវិធី។

    ប្រតិបត្តិការនេះចូលរួមពីកម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ស្នងការដ្ឋាននគរបាលខេត្តនិងនគរបាលមូលដ្ឋាន ដឹកនាំសម្របសម្រួលផ្លូវច្បាប់ពីលោក លឹម ប៊ុនហេង ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ។ បើតាមលោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុឱ្យPNNដឹងថា ការចុះបង្ក្រាបនេះក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក្នុងនោះក្រៅពីឃាត់ខ្លួនជនសង្សយ័ពាក់ពន្ធ័ច្រើននាក់ នគរបាលដកហូតវត្ថុតាងមួយចំនួន ហើយទីតាំងអាជីវកម្មជួញដូរផ្លូវភេទនេះក៏ត្រូវបានសមត្ថកិច្ចបញ្ជាឱ្យបិទផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ