• Samsung ប្រកាសថា បច្ចេកវិទ្យា 6G របស់ខ្លួននឹងដាក់ឱ្យប្រើនៅឆ្នាំ២០២៨

    (សេអ៊ូល)៖ ខណៈដែលបណ្ដាប្រទេសធំៗនៅក្នុងពិភពលោកបាននិងកំពុងតែពិចារណាហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei នោះ សម្រាប់តែនៅពេលនេះ ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung បានប្រកាសបង្ហាញឱ្យដឹងមហិច្ឆិតារបស់ខ្លួនក្នុងការផលិត បច្ចេកវិទ្យា 6G។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Area នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

    ក្រុមហ៊ុន Samsung បានលើកឡើងថា «យើងគួរតែបំភ្លេច 5G ចោល ហើយងាកមកផ្ដោតលើការផលិតបច្ចេកវិទ្យា 6G វិញ។ យោងតាមការខិតខំប្រឹងប្រែងរបស់យើង យើងនឹងសម្រេចបានបច្ចេកវិទ្យា 6G នៅឆ្នាំ ២០២៨ ដែលវានឹងបម្រើគ្រប់ជ្រុងជ្រោងនៃជីវិតរស់នៅរបស់មនុស្ស»។

    6G របស់ Samsung នឹងត្រូវដាក់ឱ្យប្រើក្នុងគោលដៅធំៗចំនួន៣ ប៉ុន្តែអ្វីដែលផ្ដោតសំខាន់ជាងគេគឺការប្រើប្រាស់សម្រាប់ទាញយកទិន្នន័យ ដោយ នៅឆ្នាំ ២០៣០ ការប្រើប្រាស់អ៊ីនធើណេតនៅលើទូរស័ព្ទអាចនឹងកើនដល់ ៥០០ពាន់លានគ្រឿង ខណៈដែល ប្រជាជនទូទាំងពិភពលោកសរុបបាន កើនឡើងដល់ ៨.៥ពាន់លាននាក់ ហើយវាក៏ជាពេលវេលាដែលបច្ចេកវិទ្យា 6G ត្រូវបង្ហាញខ្លួនផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ