• ចិន ថាមិនភ័យខ្លាចការសម្លុតគំរាមដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិក ឡើយ

    (ប៉េកាំង)៖ ចិន នៅថ្ងៃពុធនេះ បាននិយាយថាមិនមានការភ័យខ្លាចអ្វីឡើយ ចំពោះការសម្លុតគំរាមកំហែងដាក់ទណ្ឌកម្មទាំងឡាយ ពីសំណាក់សហរដ្ឋអាមេរិកជុំវិញ ស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។

    ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ក៏បានចោទប្រកាន់ផងដែរថាទីក្រុងវ៉ាស៊ីនតោនខ្លួនឯងទៅវិញទេ ដែលកំពុងបង្កភាពចលាចល និងអស្ថេរភាពនៅក្នុងតំបន់។ ប៉ុន្តែទន្ទឹមគ្នា លោកស្រីសង្ឃឹមថាសហរដ្ឋអាមេរិក នឹងមិនជ្រើសរើសផ្លូវដើរខុសនោះទេ។

    គួរជម្រាបថា កាលពីថ្ងៃអង្គារម្សិលមិញ មន្ត្រីការទូតអាមេរិកម្នាក់ ទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងកើត បានព្រមានថាសហរដ្ឋអាមេរិក អាចនឹងដាក់ទណ្ឌកម្មប្រឆាំង នឹងក្រុមមន្ត្រីចិន និងក្រុមហ៊ុនទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងសមុទ្រចិនខាងត្បូង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ