• ខ្មាស់គេណាស់! ជនបរទេសម្នាក់ ​សុំអង្វរខ្មែរ ឲ្យចេះរក្សាអនាម័យ កុំចោលសំរាមពាសវាលពាសកាល (មានវីដេអូ)

    “ដើម្បីសោភ័ណភាពផ្លូវថ្នល់សាធារណៈ និងបរិស្ថានល្អ សូមដាក់កាកសំណល់ក្នុងធុងសំរាម​ ឬទីតាំងណាមួយ​ ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរមូលដ្ឋាន”។ នេះជាឃ្លាមួយដែលបានសរសេររៀបនៅផេក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

    ក្រសួងបានដកស្រង់សម្ដីជនបរទេស តាមរយៈវីដេអូមួយឲ្យដឹងថា នាពេលកន្លងទៅនេះ​ មានជនបរទេសមួយរូប ដែលអាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់ បានធ្វើការលើកសរសើរអំពីសម្រស់ស្រស់ស្អាតនៃផ្លូវបុប្ផាលាក់ខ្លួន​ (ផ្លូវជាតិលេខ៥៥)។ ជាមួយគ្នាផងដែរ គាត់ក៏បានលើកឡើងអំពីបញ្ហាសំរាម ដែលបានចោលនៅតាមដងផ្លូវជាតិមួយនេះ​ ធ្វើឲ្យបាត់បង់សោភ័ណភាពផ្លូវ​ និងបរិស្ថាន។

    សូមជម្រាបជូនថា​ ករណីសំរាមដូចមានបង្ហាញក្នុងវីដេអូរបស់ជនបរទេសនេះ​ អាជ្ញាធរមូលដ្ឋាន​ បានធ្វើការចុះប្រមូល​ និងសម្អាតរួចរាល់ហេីយ​ និងបានត្រៀមរៀបចំធុងសំរាមដាក់នៅទីតាំងសំខាន់ៗមួយចំនួន ដើម្បីសម្រួលអ្នកចុះកម្សាន្តនៅតាមដងផ្លូវមួយនេះ។

    សំណូមពរ៖​ បើទោះបីជាមានធុងសំរាមក្តី ឬគ្មានក្តី សូមអ្នកប្រើប្រាស់ផ្លូវថ្នល់សាធារណៈទាំងអស់​ មេត្តាកុំចោលសំរាមតាមដងផ្លូវ​សាធារណៈ។ សូ​មដាក់កាកសំណល់​ ក្នុងធុងសំរាម​ ឬទីតាំងណាមួយដែលត្រូវបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមថែរក្សាសោភ័ណភាពផ្លូវថ្នល់ និងបរិស្ថាន​ របស់កម្ពុជាដែលមាន​ ធនធានធម្មជាតិ​ សំបូរបែប​ និងទេសភាពស្រស់បំព្រងទាំងអស់គ្នា។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ