• មនុស្ស ៨ នាក់ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ដែលបាន​ប៉ះពាល់​ជាមួយ​អ្នក​ផ្ទុកកូវីដ ៩​ នាក់នោះ ត្រូវបាន​បញ្ជូន​ទៅពេទ្យ ដើម្បីធ្វើ​ច​ត្តា​ឡី​ស័ក​

    ភ្នំពេញ​៖ បន្ទាប់ពី​មានការ​ផ្សាយ​ព័ត៌មាន​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ មន្ទីរពេទ្យបង្អែកសម្តេចឪ ម្តេចម៉ែថា មនុស្ស ៨ នាក់ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ បាន​ប៉ះពាល់​ជាមួយ​អ្នក​ផ្ទុក Covid ៩​នាក់ ត្រូវបាន​បញ្ជូន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ សែន​ហាន​ទាំងយប់​ថ្ងៃទី 13 កក្កដា 2020 ដោយ​រថយន្ត Ambulance មន្ទីរពេទ្យ​។​

    អ្នកដំណើរ​ខ្មែរ​៩​នាក់​ធ្វើដំណើរ​ពី​អារ៉ាប់​ដែលមាន​ផ្ទុក​កូ​វីដ ១៩ នោះ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី 15 ខែកក្កដា​ឆ្នាំ 2020​បាន​ស្រាយ​ចម្ងល់​រឿងនេះ​លើ​បណ្តាញ​តេ​ឡេ​ក្រាម​ព្រោះ ការដឹក​ពួកគាត់​នេះ មិនទាន់​អាច​ថា​ពួកគាត់​មាន​វីរុស​កូ​វីដ​-១៩​នោះទេ​។ ពួកគាត់​ជា​អ្នក​ធ្វេី​ដំណេី​រ​មកពី​ប្រទេស​ម៉ាឡេស៊ី​តាម​ជេី​ង​ហោះ​ហេី​រ​ផ្សេង ដែល​មិនមាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​។ តែដោយសារ​ពួកគាត់​ជា​អ្នក​ដែល​បាន​ស្នាក់នៅ​រង់ចាំ​លទ្ធផល​តេស្ត​។​

    ​លោកជំទាវ ឱ វណ្ណឌី​ន បាន​ថ្លែងថា “​ខ្ញុំ​សូម​ជម្រាបជូន​ថា​៖ ការដឹក​ពួកគាត់​នេះ មិនទាន់​អាច​ថា​ពួកគាត់​មាន​វីរុស​កូ​វីដ​-១៩​នោះទេ​។ ពួកគាត់​ជា​អ្នក​ធ្វេី​ដំណេី​រ​មកពី​ប្រទេស​ម៉ាឡេស៊ី​តាម​ជេី​ង​ហោះ​ហេី​រ​ផ្សេង ដែល​មិនមាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​។ តែដោយសារ​ពួកគាត់​ជា​អ្នក​ដែល​បាន​ស្នាក់នៅ​រងចាំ​លទ្ធផល​តេស្ត​នៅ​ទីតាំង​មួយ (​ក្នុង​ជាន់​ខុសគ្នា​) ដែលមាន​អ្នក​ដំណេី​រ​តាម​ជេី​ង​ហោះ​ហេី​រ​ដែល​បាន​រក​ឃេី​ញ​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ក្នុងពេល​ថ្មីៗ​នេះ​ចំនួន ២៤​នាក់ ដូច្នេះ ដេី​ម្បី​ស្រាវជ្រាវ​បន្ថែម​ក្រែង​មានការ​ចម្លង​បន្ត​គ្នា​ពី​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​បាន​រក​ឃេី​ញ​នោះ និង​ដេី​ម្បី​ការពារ​ការចម្លង​បន្ត​គ្នា​ជាយថាហេតុ ក្រុមគ្រូពេទ្យ ក៏បាន​នាំ​ពួកគាត់​ឲ្យ​នៅ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​តាមដាន​សុខភាព​បន្តទៀត​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ អរគុណ​ច្រេី​ន​នូវ​ការចូលរួមរ​បស់បង​ប្អូន​ក្នុង​វិធាន​ការពារ​ការចម្លង​នេះ​”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ