• ចិន​​ ចាប់​ផ្ដើម​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង​កូវីដ​​ តែ​ប្រហែលជាឆ្នាំក្រោយ​ទើប​ដំណើរ​ការ​

    ប្រទេស​ចិន​ចាប់​ផ្ដើម​ការ​សាងសង់​រោង​ចក្រ​ផលិត​វ៉ាក់សាំង​កូវីដ​១៩​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​ចាយ​លុយ​ប្រមាណ​៦០​លាន​ដុល្លារ​អាមេរិក។​

    រោង​ចក្រ​នេះ​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​វ៉ាក់សាំង​ដ៏​សំខាន់​បំផុត​សម្រាប់​ជួយ​សង្គ្រោះ​ដល់​ពិភពលោក​ទាំង​មូល​ដែល​កំពុង​រងគ្រោះ​ដោយ​សារ​កូវីដ​១៩​ ​មាន​ប្រភព​មក​ពី​ចិន​ផ្ទាល់។​ យ៉ាង​ណា​អ្នក​ជំនាញ​ព្យាករណ៍​ថា​រោងចក្រ​ផលិត​អាច​ដំណើរការ​បាន​យ៉ាង​ហោច​ណាស់​ក៏​៨​ខែ​ទៀត​ដែរ​ គឺ​ត្រូវ​រង់ចាំ​ដល់​ខែ​មិនា​ឆ្នាំ​២០២១។​

    បច្ចុប្បន្ន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​ទាន់​ជោគជ័យ​១០០%​លើ​ការ​ផលិត​វ៉ាក់សាំង​នៅ​ឡើយ​ទេ ពោល​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាកល្បង​ប៉ុណ្ណោះ​ ដោយ​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​៥​ប្រភេទ​កំពុង​ធ្វើ​តេស្ត​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សុខាភិបាល។​ ចិន​រំពឹង​ថា​នៅ​ពេល​ជោគជ័យ​លើ​ការ​តេស្ត​វ៉ាក់សាំង​នោះ​រោងចក្រ​នឹង​អាច​រួចរាល់​ក្នុង​ពេល​ដំណាល​​គ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ