• WHO ព្រមាន​ថា COVID-19 នឹង​ឆ្លងកាន់តែ​ធ្ងន់ធ្ងរ​ទៅៗ បើ​ប្រទេស​នីមួយៗ មិន​អនុវត្ត​គោល​ការថែរក្សា​សុខភាព​ឲ្យ​បាន​ម៉ឺងម៉ាត់

    អង្គការ​សុខភាព​ពិភពលោក​បានធ្វើ​ការព្រមាន​ថា ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា ដែល​កំពុងតែ​ញាំញី​ពិភពលោក នឹង​កាន់តែ​អាក្រក់​ទៅៗ ប្រសិនជា​ប្រទេស​ទាំងអស់​មិន​អនុវត្តតាម​គោលការណ៍​ថែរក្សា​សុខភាព​ឲ្យ​បាន​ម៉ឺងម៉ាត់​។​

    ​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus និយាយថា “​សូម​ឲ្យ​ខ្ញុំ​និយាយ​ដោយ​ត្រង់ៗ​ថា ប្រទេស​ជាច្រើន​កំពុងតែ​ឆ្ពោះទៅ​ទិសដៅ​ខុស​។ វីរុស​នៅតែ​ជាស​ត្រូវ​លេខ ១​របស់​សាធារណៈ​”​។​

    ​លោក​ថ្លែងថា “​ប្រសិនជា​គោលការណ៍​មូលដ្ឋាន​មិន​ត្រូវបាន​អនុវត្ត​វិធី​តែមួយ តែ​ការ​រាតត្បាត​នឹង​កើតឡើង គឺ​វា​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​”​។​

    ​បើតាម​តួលេខ​របស់​ទី​ភ្នាល់​ងារ​សារព័ត៌មាន Reuters មានការ​ឆ្លង​ជាង ១៣​លាន​ករណី​ទូទាំង​ពិភពលោក និង​មាន​អ្នកស្លាប់​ជាង​កន្លះ​លាន​នាក់​។​

    Tedros Adhanom Ghebreyesus និយាយថា មានការ​ឆ្លង​ចំនួន ២៣០.០០០​ករណី​ទូទាំង​ពិភពលោក កាលពី​ថ្ងៃអាទិត្យ ដែល​ការឆ្លង​នោះ​មាន ៨០​ភាគរយ​មកពី​ប្រទេស ១០ និង​៥០​ភាគរយ​មកពី​ប្រទេស ២​។​

    ​អា​មេ​រិច និង​ប្រេ​ស៊ី​ល​ជា​ប្រទេស ២​ដែល​រង​ការ​រាតត្បាត​ខ្លាំងជាងគេ​បំផុត​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ