• មេការ​បើក​លុយ​ពី​ម្ចាស់​បុរី​មាន​ហេង​៣ ហើយរួច​រត់គេចខ្លួន​បាត់​ មិន​បើក​លុយ​ឲ្យ​កម្មករសំណង់​ប្រុស​ស្រី​ ១១​នាក់់​!

    ភ្នំពេញ ÷​កម្មករ​ធ្វើ​សំណង់​ប្រុស​ស្រី​១១​នាក់​ដែល​ធ្វើការ​ក្នុង​បុរី​មាន​ហេង​៣​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ត្រូវបាន​មេការ​សំណង់​បើក​លុយ​ពី​ម្ចាស់​បុរី​មាន​ហេង​៣​បាន​ហើយ​រួច​ក៏​រត់គេចខ្លួន​មិនដឹង​ទៅណា​ហើយ​ត្រូវ​ម្ចាស់​បុរី​មាន​ហេង​៣​ដេញ​ពួកគាត់​មិន​ឲ្យ​នៅក្នុង​បុរី​ទៀត​ទេ​ហើយ​ពួកគាត់​ទាក់ទង​អ្នកយក​ព័​តិ៍​មកជួយ​ផ្សាយ ដើម្បី​ឲ្យ​ជួយ​ពួកគាត់​ផង​។​

    ​ហេតុការណ៍​នេះ នៅវេលា​ម៉ោង ១ និង​១៩ នាទី​យប់ ឈានចូល​ថ្ងៃ​ពុធ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ ២១៧ ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

    ​យោងតាម​សំដី​កម្មករ​បាន​ឲ្យ​ដឹងថា​ពួកគាត់​បានមក​ធ្វើ​ការងា​ជា​កម្មករសំណង់​ក្នុង​បុរី​មាន​ហេង​៣​មាន​ប្រុស​មាន​ស្រី​សរុប​១១​នាក់​ដោយ​ធ្វើការ​ទៅតាម​ជំនាញ​រៀងៗ​ខ្លួន​អ្នកខ្លះ​បាន​៣​ខែ​អ្នកខ្លះ​បាន​មួយខែ​ស្រាប់ តែ​ដល់​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០២០ មេការ​សំណង់​រូបនោះ​បាន​បើក​លុយ​ពី​ថៅកែ​អស់​គេចខ្លួនបាត់​មិនដឹង​ទៅណា​។ មេការ​រូបនោះ​មានឈ្មោះ​យឹម​សាវុត​។​

    ​ចំណែក​ម្ចាស់​បុរី​មាន​ហេង​៣ ដោយសារ​មេការ​បើក​លុយ​អស់ហើយ​គាត់​បាន​ដេញ​កម្មករសំណង់​លែង​ឲ្យ​នៅក្នុង​បុរី​មាន​ហេង​៣​ទៀតហើយ​ពួកគាត់​គឺ​ម្នាក់ៗ​គ្មាន​លុយ​ជាប់​ខ្លួន​មួយ​រៀល​ទេ​ចំណែកឯ​​អត្តសញ្ញាណប័ណ្ណ​វិញ​ក៏ត្រូវ​គេ​ដក​ទុក​ទៀត​។​ដូច្នេះ ពួកគាត់​ក៏បាន​នាំគ្នា​ចាក​ចេញពី​បុរី​មាន​ហេង​៣​មក​ស្ពានថ្ម​ខណ្ឌដង្កោ​ដែល​មេការ​រូបនោះ​បាន​ម៉ៅ​ស្ពាន​សាងសង់​ពេលមកដល់​គឺ​មិនឃើញ​មេការ​នោះ​ឃើញតែ​កម្មករ​៤​នាក់​ប៉ុណ្ណោះ​ហើយ​ពួកគាត់​ក៏​អស់សង្ឃឹម​ព្រោះ​ម្នាក់ៗ​គ្មាន​លុយ​មួយ​រៀល​សម្រាប់​ទិញ​បាយទឹក​អត់​រោង​ជ្រក​ក៏​នាំ​គ្មាន​ក្រាល​តង់​នៅ​កណ្ដាលវាល​ដោយ​រង់ចាំ​មេការ​នោះមក​តែ​មិនឃើញ​សោះ​តេ​ទូ​ស័ព្ទ​ក៏​មិន​ចូល​ទៀត​ ​ហើយ​ពួកគាត់​មិនដឹង​ពឹង​អ្នកណា​ព្រោះ​អត់​បងប្អូន មានតែ​សុំ​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​ឲ្យ​មកជួយ​ផ្សាយ​ដើម្បី​ឲ្យ​មេការ​រូបនោះ​ចេញមុខ​មក​ដោះស្រាយ​ឲ្យ​ពួកគាត់​និង​បាន​លុយ​ត្រឡប់ទៅផ្ទះ​វិញ​ប្រសិនបើ​មេការ​មិន​មកជួប​ទេ​ពួកគាត់​និង​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​រក​យុ​ត្តិ​ធ​ម៏​ឲ្យ​ពួកគាត់​ផង​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ