• ថៃ បញ្ជាក់​ពី​បទបញ្ជា​ថ្មី​ ​នៅច្រកទ្វារព្រំដែន​អន្តរជាតិ «បាន​ខៅ​ឌី​ន» ដើម្បីអនុញ្ញាត​ឲ្យ​ធ្វើ​ការនាំ​ទំនិញ​ចូល​-​ចេញ គ្រប់​ប្រភេទ រវាង កម្ពុជា និង ថៃ

    ព្រំដែន​៖ ភាគី​ថៃ បានបញ្ជាក់​អំពី​បទបញ្ជា​ថ្មី​របស់​រដ្ឋបាលខេត្ត​ស្រះកែវ អនុញ្ញាត​ឲ្យ​ធ្វើ​ការនាំ​ទំនិញ​ចូល​-​ចេញ គ្រប់​ប្រភេទ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ លើកលែងតែ​ទំនិញ ដែល​ប្រទេស​ហាមឃាត់​។​

    ​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ១៦​និង​៣០​នាទី ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ភាគី​ថៃ អំពី​ការងារ​ផ្សព្វផ្សាយ និង​ការអនុវត្ត​បន្ធូរបន្ថយ​ដំណើរការ​ឆ្លងកាត់ រវាង​ច្រកទ្វារព្រំដែន​អន្តរជាតិ បាន​ខៅ​ឌី​ន និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី នៅ​អគារ​ទំនាក់ទំនង​ទាហាន​ឈុតខ្មៅ​។

    ​កិច្ចប្រជុំ​នេះដែរ ក៏មាន​ការចូលរួម​ពីស​ហការី ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី​, លោក​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​, លោក​ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ និង​លោក​ប្រធាន​ច​ត្តា​ឡី​ស័ក​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី​។​

    ​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ ភាគី​ថៃ​ក៏បាន​បញ្ជាក់​អំពី​បទបញ្ជា​ថ្មី​របស់​រដ្ឋបាលខេត្ត​ស្រះកែវ ស្ដីពី​ការអនុញ្ញាត​ឲ្យ​ធ្វើ​ការនាំ​ទំនិញ​ចូល​-​ចេញ គ្រប់​ប្រភេទ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ (​លើកលែងតែ​ទំនិញ ដែល​ប្រទេស​ហាមឃាត់​) និង​បាន​បន្ថែម​ពេលវេលា​ក្នុង​ការបើក​ច្រកទ្វារព្រំដែន ចាប់ពី​វេលា​ម៉ោង ០៦​និង​០០​នាទី ដល់​ម៉ោង ១៨​និង​០០​នាទី ជា​រៀងរាល់ថ្ងៃ​។

    ​ចំពោះ​អ្នកបើករថយន្ត​ដឹកទំនិញ និង​អ្នករួមដំណើរ គឺ​តម្រូវ​ឲ្យ​មាន​គ្នា​មិន​លើស ២​នាក់ ត្រូវមាន​លិខិតបញ្ជាក់​សុខភាព​ពី​ស្ថាប័ន​ជំនាញ របស់​ព្រះរាជាណាចក្រ​ថៃ និង​មានការ​ត្រួតពិនិត្យ​សុខភាព ពី​មន្ត្រី​ច​ត្តា​ឡី​ស័ក ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី នៅពេល​ធ្វើការ​ឆ្លងកាត់​ព្រំដែន សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹមត្រូវ មុនពេល​ឆ្លងកាត់ ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ