ភ្នំពេញ៖ ប្រិយមិត្តប្រកាដណាស់ជាបានជ្រាបរួចហើយ កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ លោក វង្ស ណយ បានបង្ហោះសារមួយឃ្លាដោយប្រកាសថា រូបលោកបានលាឈប់ពីកីឡាប្រដាល់ហើយ ព្រោះវ៉ៃយូរហើយ ល្បីតែឈ្មោះ ប៉ុន្តែគ្មានសល់អ្វីជាដុំកំភួនសោះ ហើយពេលនេះ លោកលែងមានកម្លាំងបន្តនៅលើសង្វៀនទៀតហើយ ទើបសម្រេចចិត្ដលាប់ឈប់តែម្ដង។
ជុំវិញការប្រកាសលាឈប់ ជាមួយការលើកឡើងបែបនេះ ក៏ឃើញមានមនុស្សមួយចំនួនបានរិះគន់ ដោយប្រៀបធៀបថា អ្នកខ្លះគេសល់លុយទិញដី ទិញឡាន មានផ្ទះនៅល្អ ចុះចំណែករូបលោកវិញល្បីឈ្មោះដូចគេដែរ ហេតុអ្វីបានជាមិនសល់?
ក្រោយពីបានឃើញមនុស្សមួយចំនួននៅតែបន្តរិះគន់វាយប្រហារ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឆ្លៀតយកងៀតក្របី ទៅឲ្យលោកផែង វណ្ណៈ ចំនួន ៣ គីឡូ អតីតកីឡាករកែងមច្ចុរាជ លោក វង់ ណយ បានចេញមុខបកស្រាយផ្ទាល់តាមរយៈវីដេអូថា៖ ទី១-ទាក់ទងរឿងគ្មានបានសល់អ្វីជាដុំកំភួន លោកបាននិយាយថា កាលពីលោកកំពុងល្បី គឺតម្លៃខ្លួននៅពេលនោះបានទាប ពុំបានច្រើនដូចសម័យនេះទេ។ ទី២. លោកថា ស្របពេលតម្លៃខ្លួនបានខ្ពស់ ខណៈរូបលោកមានវ័យកាន់តែចាស់ នៅពេលវ៉ៃចាញ់តែងទទួលរងនូវការប្រមាថ មើលងាយជាច្រើន (ឈ្នះគេសរសើរចាញ់គេជេរ) ហេតុនេះ លោកបានសម្រេចចិត្តលាលប់ពីប្រដាល់ គឺដោយសារវ័យកាន់តែចាស់ ហើយមិនចង់ឈឺក្បាលនឹងការរិះគន់ទាំងឡាយស្តាប់មិនចូល។
សរុបជារួមមក លោកបានសម្រេចចិត្តលាឈប់ព្រោះតែហេតុផលខាងលើនេះ គឺដើម្បីទុកឱកាសចុងក្រោយបានចិញ្ចឹមប្រពន្ធកូន ដោយងាកមកចាប់មុខរបរលក់ងៀតក្របី លក់កន្ទាយអប់ និងត្រសក់ចាវតិចតួចដែលមានទីតាំងស្ថិតនៅម្ដុំចោមចៅ។
តាមរយៈនេះផងដែរ លោកក៏សូមចិត្តបងប្អូន ប្រសិនអាណិតស្រឡាញ់ដល់រូបលោក សូមជួយទិញលោកផង ដែលបងប្អូនអាចឆាតមកផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកឡាយលក់ផ្ទាល់របស់លោក «វង្ស ណយ Online» ឬ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទចំនួន៣៖ ប្រព័ន្ធ Smart 098 80 22 25 / Cellcard 085 22 11 01 / Metfone 071 79 35 333៕