• តាកែវ​៖ ផ្ទុះ​កា​រិះគន់ ជុំវិញ​ប៉ូលិស​ចរាចរណ៍​នៅ​តាកែវ ចាប់​អ្នកដើរ​អត់​ពាក់មួក​សុវត្ថិភាព ផាក ២​ម៉ឺន​រៀល (មានវីដេអូ)

    តាកែវ​៖ រឿងរ៉ាវ​របស់​ស្ត្រី​ម្នាក់ ដែល​ព្រោះតែ​អត់​មួកសុវត្ថិភាព ហើយ​ឲ្យ​កូន​ចុះ​ដើរ តែ​បែរជា​ត្រូវ​ប៉ូលិស​ចរាចរណ៍​នៅ​ខេត្តតាកែវ ចាប់​ផាកពិន័យ​អ្នកដើរ ២ ម៉ឺន​រៀល បាន​បង្ក​ឲ្យ​មានការ​ជជែក​វែក​ខុសត្រូវ​ឡើង​ចម្រូងចម្រាស់​តែម្តង នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

    ​នេះ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ So Phea ដែល​គាត់​ត្រូវ​ប្រឈម​នឹង​ប៉ូលិស​ចាប់​ផាក បាន​បង្ហោះ​វីដេអូ និង​រៀបរាប់​សួរ​ដល់​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម​យ៉ាងដូច​ឆោត​ថា​៖ «​កាលពី​ម្សិលមិញ ខ្ញុំ​បាន​ជិះ​ម៉ូតូ​ទៅ​តាកែវ ទិញ​មួកសុវត្ថិភាព​២​នាក់​កូន​របស់ខ្ញុំ​។ ខ្ញុំ​ពាក់មួក​សុវត្ថិភាព ហើយ​កូន​របស់ខ្ញុំ​អត់​មាន​មួកសុវត្ថិភាព​ទេ​។ ប៉ុន្តែ ជិះ​ជិត​មកដល់​គោលដៅ​ប៉ូលីស​អូរ​ចំបក់ ខ្ញុំ​ក៏​អោយ​កូន​ចុះ​ដើរ​ព្រោះ​អត់​មួក ហើយ​ប៉ូលិស​ក៏បាន​ហៅ​ខ្ញុំ ដើម្បី​ផាកពិន័យ​អ្នកដើរ​ចំនួន​២​ម៉ឺន​រៀល ។ ខ្ញុំ​ចង់​សួរ​បងប្អូន​ថា តើ​មានច្បាប់​មាត្រា​ណា ចាប់​អ្នកដើរ នាង​ខ្ញុំ​អត់​យល់​ពី​ប៉ូលិស​នៅ​ខេត្តតាកែវ សូម​បងប្អូន​ឲ្យ​ជា​យោបល់​។ សូម​អរគុណ​»

    ​ក្រោយ​ឃើញ​ការ​បង្ហោះ​ឡើង​បែបនេះ ក្នុង​នោះគេ​សង្កេតឃើញ​មនុស្ស​ភាគច្រើន បាន​ចោទប្រកាន់​គាត់​ថា គាត់​មានគំនិត​ខូច ឃើញ​ប៉ូលិស​ឲ្យ​កូន​ចុះ​ដើរ ដែល​នាំ​ឲ្យ​អ្នកដទៃ​ធ្វើ​គំរូ​តាម​។ រីឯ​អ្នកខ្លះ​ទៀតថា ក៏បាន​ចំអក​ឲ្យ​ទៀតថា ប្រហែលជា​គាត់​មើល​រឿង ពាក់​មី ច្រើនពេក​។​

    ​តែ​យ៉ាងណា បងស្រី​ខាងលើ គាត់​ក៏បាន​លើក​ហេតុផល​បញ្ជាក់ប្រាប់​នៅ​ចំពោះមុខ​ប៉ូលិស និង​ការឆ្លើយតប​តាម​ខ​មិន​ថា «​សូម្បី​ទៅ​ផ្សារ ក៏​ខ្ញុំ​ពាក់មួក​ដែរ តែ​ពេល​ហ្នឹង ខ្ញុំ​ដាក់​ម៉ូតូ​លើ​ឡាន​ពី​ភ្នំពេញ មក​តាកែវ ហើយ​ក៏បាន​ភ្លេច​មួក ក៏​ជិះ​ទៅយក​មួក​»​។ ហេតុនេះ ពេលខ្លះ ក៏​សូម​ប៉ូលិស​មេត្តា​មានការ​យល់យោគ និង​ល្មមៗ​គួរណា​ទទួលយក ស្រប​ជាមួយ​ហេតុផល​ដែល​ប្រជាពលរដ្ឋ​បានលើកឡើង ជៀសវាង​ធ្វើ​ឲ្យ​រឿង​កំ​ប៉ិច​កំប៉ុក​ក្លាយ​ជាធំ ដែល​មិនគួរណា អ្នកខ្លះ​លើកយក​រឿង​ចោរលួច​ចោរប្លន់ មក​ប្រៀបធៀប​ជាមួយ​រឿងនេះ​នោះទេ​។ និយាយ​បែបនេះ យើង​មិនមែន​កាន់ជើង​អ្នកធ្វើ​ខុស​នឹង​ច្បាប់​ទេ ហើយក៏​មិន​កាន់ជើង​ប៉ូលិស​ដែរ តែ​សូម​ធ្វើ​អ្វី​កុំ​ឲ្យ​ជ្រុល​ពេក​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ