• រាជរដ្ឋាភិបាល នឹងផ្តល់បញ្ចប់លុយបន្ថែម​ ៥លានដុល្លារ ដើម្បីជំរុញវិស័យកសិកម្ម

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យគ្រប់គ្នា​ជំរុញ​វិស័យកសិកម្ម​ ដោយ​រដ្ឋត្រៀមទម្លាក់លុយ​ឲ្យ​បាន​ដល់​ ៥លានដុល្លារ ពង្រឹងវិស័យកសិកម្ម​ ដើម្បីបង្កើនការងារ​ដល់​ប្រជាកសិករ។​ សម្ដេចលើកឡើងបែបនេះ​នៅ​អំឡុងពេល​ចុះ​ត្រួតពិនិត្យ មើលជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ហើយនឹងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ នៅស្រុកពាមរក៍ខេត្តព្រៃវែង។​

    ទាក់ទិននឹងបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា នៅដំណាក់កាលដំបូង ក្រសួងសេដ្ឋកិច្ចបាន​ទម្លាក់លុយ​ចំនួន​៥០ម៉ឺនដុល្លារ ដើម្បីសាកល្បង​លើ​ការពង្រឹង​វិស័យកសិកម្ម ជាពិសេស​លើការចិញ្ចឹម​ត្រី។​

    តាមរយៈការផ្សាយ​ផ្ទាល់​ពី​ផេករបស់ សម្ដេចតេជោ ហ៊ុន សែន បាន​លើកឡើង​ថា «យើងត្រូវជួយជំរុញ​លើវិស័យកសិកម្ម​ ជាពិសេស​ការ​ចិញ្ចឹមត្រី ត្រីអណ្ដែង ជាដើម។ យើង​ទម្លាក់លុយ​ជួយ​ដល់​ពួកគាត់​ ដោយផ្ដល់​តង់ ពូជត្រី និង​សម្ភារៈមួយ​ចំនួន ផ្ដល់ជូន​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាកសិករ​ ឲ្យពួកគាត់មានមុខរបរ»។​

    សម្ដេចតេជោ​ ហ៊ុន សែន បាន​សង្កាត់​ធ្ងន់ថា យើងត្រូវ​ជំរុញ​ឲ្យ​មានការ​ចិញ្ចឹមត្រី​ឲ្យ​បាន​ដល់ ១០ម៉ឺនគ្រួសារ ខណៈបច្ចុប្បន្ន​គ្រួសារមានស្រះចិញ្ចឹមត្រីបែបវារីវប្បកម្ម​មានចំនួន ៤ម៉ឺន៩ពាន់គ្រួសារ និង​អ្នក​មានស្រះ​ប្រមាណជា​ ៤ម៉ឺន​១៩៣៩គ្រួសារ ហើយ​រដ្ឋ​ត្រូវ​បង្កើន​ការ​ទម្លាក់លុយ​ជួយ​ពួកគាត់​ឲ្យ​បា​ដល់​ ៥លានដុល្លារ ដែលមធ្យោបាយ​នេះ គឺជាផ្នែកមួយ​សម្រួល​ដល់ប្រជាកសិករផង និង​បង្កើត​ការងារ​ឲ្យ​ប្រជាកសិករ។

    សម្រាប់អ្នកខេត្តព្រៃវែង សម្ដេចតេជោ ហ៊ុន សែន​ បាន​លើកឡើងបន្ថែម​ទៀត​ថា «ខេត្តព្រៃវែង ជាអធិរាជត្រីអណ្ដែង»។ ការលើកឡើង​នេះ​ ក្រោយពី​សម្ដេចតេជោ សម្រេចចិត្ត​ទម្លាក់​លុយ​ចំនួន ៥០ម៉ឺន​ដុល្លារ សម្រាប់​គាំទ្រ​ដល់ប្រជាកសិករ​ប្រមាណ​ជា ១ពាន់គ្រួសារ ដើម្បី​ចិញ្ចឹម​កង្កែប និង​ត្រីអណ្ដែង នៅខេត្តព្រៃវែង។ ចំពោះថវិកា​មិនគ្រប់គ្រាន់​គឺអាច​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ខេត្ត​ព្រៃវែង ក្លាយ​ជា អធិរាជ​ត្រីអណ្ដែង ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ