• Honda Click 125i និង150i ២០២០ កំពុងលក់នៅកម្ពុជា ក្នុងតម្លៃ…

    ម៉ូតូដ៏ពេញនិយម Honda Click កម្លាំងម៉ាស៊ីន 125i និង150i ស៊េរីឆ្នាំ ២០២០ កំពុងតែមានប្រជាប្រិយភាពច្រើនពីអ្នកនិយមជិះប្រភេទលេខអូតូ។

    Honda Click ទាំង ២ ជម្រើសស៊េរីថ្មីនេះ ដាក់លក់នៅលើទីផ្សារអាចមានតម្លៃខុសគ្នាចន្លោះ ៥០០ដុល្លារ និងមានពណ៌គឺ ពណ៌ខ្មៅលាយទឹកក្រូច សលាយទឹកក្រូច(កម្លាំង ១៥០) ឯកម្លាំង ១២៥ ពណ៌ច្រើនដូចជា លឿងសុទ្ធ សលាយក្រហម ពណ៌ខៀវ ពណ៌ខ្មៅ និងពណ៌ក្រហម។

    តាមប្រភពពីហាងនៅម្ដុំគិរីរម្យ តម្លៃលក់នៅបច្ចុប្បន្នសម្រាប់កម្លាំងម៉ាស៊ីន 150i មានតម្លៃខ្ទង់ ៣ ៣៥០ ដុល្លារ និងកម្លាំងម៉ាស៊ីន 125i មានតម្លៃខ្ទង់ ២ ៧៥០ ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចពីហាងមួយទៅហាងមួយ)។

    Honda Click ស៊េរីថ្មីមានដូចជា បំពាក់អំពូលភ្លើង LED កន្ទុយភ្លើងក្រោយជាប្រភេទ LED រចនាចង្កៀងបែបថ្មី ប្រើប្រព័ន្ធហ្វ្រាំងថាស មានបន្ថែមស្តុបឲ្យសញ្ញាពីរ លៀនចេញក្រៅ កុងទ័រអេឡិចត្រូនិច សោឆ្លាតវៃ (Smart Key) ធុងផ្ទុកប្រេងឥន្ធនៈមានចំណុះ ៥,៥ លីត្រ ទម្ងន់សរុបមិនគិតពីប្រេងឥន្ធនៈគឺ ១០៩ គីឡូក្រាម និងឃ្លុបដាក់ឥវ៉ាន់ក្រោមកែបមានទំហំធំ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ