• ក្នុងសប្តាហ៍នេះ កម្ពុជានឹងអាចមានភ្លៀងធ្លាក់ច្រើន​ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម ​​នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០។

    ក្រសួងបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា នៅថ្ងៃទី ១៥-១៧ ខែកក្កដា ខ្យល់មូសុងនិរតីនឹងបក់ក្នុង ល្បឿនបង្គួរមកលើកម្ពុជា បន្ទាប់មកនៅថ្ងៃទី១៨ – ២១ ខែកក្កដា ខ្យល់មូសុងនិរតីនឹងចុះខ្សោយ។ ស្ថានភាពបែបនេះធ្វើឱ្យ៖

    ១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
    * សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C
    * សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤°C ។
    នៅថ្ងៃទី ១៥-១៧ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គរ ក្នុងនោះមានផ្នែកខ្លះនៃបណ្ដាខេត្តនៅភាគកណ្ដាល និងភាគខាងលើអាចមានភ្លៀងច្រើន។ បន្ទាប់ពីនោះ ភ្លៀងនឹងអាចធ្លាក់ថមថយមកក្នុងកម្រិតខ្សោយទៅមធ្យម។

    ២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    * សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C
    * សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។
    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតខ្សោយទៅបង្គួរ។

    ៣៖ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
    * សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C
    * សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។
    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម។

    ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ