• ក្តៅៗ! ក្លិប Man City នឹងបន្តលេងនៅ Champions League ដដែល ក្រោយឈ្នះក្តីនៅថ្ងៃនេះ!

    (ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់ Manchester City របស់អង់គ្លេសនឹងបន្តលេងនៅព្រឹត្តិការណ៍ពានរង្វាន់ជើងឯកអឺរ៉ុប UEFA Champions League នារដូវកាលក្រោយជាបន្តទៀត ក្រោយឈ្នះក្តីដែលត្រូវបានប្រកាសដោយតុលាការ CAS នៅថ្ងៃនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅរសៀលថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២០។

    លទ្ធផលនេះត្រូវបានប្រកាសដោយតុលាការកីឡា CAS (Court of Arbitration for Sport) នាថ្ងៃអង្គារ ទី១៣ ខែកក្កដានេះតែម្តង ដែលរួចផុតពីបម្រាមព្យួរជើងមិនឲ្យលេងក្នុងពានអឺរ៉ុបរយៈពេល ២រដូវកាល ពីបទរកឃើញចាយលុយលើសគោលការណ៍របស់សហព័ន្ធ UEFA នាពេលកន្លងមក។

    ជាមួយគ្នានោះ ចំនួនទឹកប្រាក់ ៣៤លានដុល្លារដែលពិន័យទៅលើ Man City នោះ ក៏ត្រូវកាត់បន្ថយមកនៅត្រឹមតែ ១១លានដុល្លារវិញដែរ។

    គួរបញ្ជាក់ផងថា ក្រុមប្រឹក្សាហិរញ្ញវត្ថុរបស់ UEFA សម្រេចចោទប្រកាន់ និងត្រៀមប្រកាសបញ្ឈរជើងក្លិប Manchester City មិនឲ្យលេងនៅពាន Champions League ចំនួន ២រដូវកាល ក្រោយរកឃើញក្លិបដែលមានម្ចាស់ជាសេដ្ឋីអារ៉ាប់ខាងលើនេះ ចំណាយលុយច្រើនសន្ធឹកសន្ធាប់ដែលល្មើសទៅនឹង FFP កាលអំឡុងឆ្នាំ២០១២ និងឆ្នាំ២០១៦។

    ក្រុមរបស់លោក Pep Guardiola ធានាបានកៅអីលេងនៅ UEFA Champions League រដូវកាលក្រោយជាបន្តទៀត ដ្បិតបានកំពុងឈរនៅចំណាត់ថ្នាក់លេខ២ ដោយមាន ៧២ពិន្ទុ នាំមុខដាច់ក្រុមលេខ៥ Manchester United ដែលមានតែ ៥៨ពិន្ទុ គ្រាដែលនៅសល់តែ ៣ប្រកួតនឹងបិទរដូវកាលនេះហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ