• នោះ! ទីបំផុត ជើងខ្លាំង ដូណាល់ ត្រាំ សម្រេច​ពាក់​ម៉ាស់​ នៅ​ទី​សាធារណៈ​ជា​លើកដំបូង​ហើយ

    ប្រធានាធិបតី អាម៉េរិក លោក​ដូណាល់ ត្រាំ បាន​ពាក់​ម៉ាស់​មុខ​នៅ​ទី​សាធារណៈ​ជា​លើកដំបូង​កាលពី​ថ្ងៃ​សៅរ៍​ទី​១១​កក្កដា ដោយ​លោក​ទោរទន់​តាម​សម្ពាធ​អោយធ្វើ​គំរូ​សុខភាព​សាធារណៈ​នៅពេល​វីរុស​​កូរ៉ូណា​កំពុង​វាយលុក​អាម៉េរិក​ពេញបន្ទុក​។​

    ​គិត​ត្រឹម​ថ្ងៃ​សៅរ៍ អាម៉េរិក​មាន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប ៣.១៧៣.២១២​នាក់ ដោយ​កើន​លើស​ពី​មួយ​ថ្ងៃមុន​៦៦.២៨១​នាក់ រី​ឯ​អ្នកស្លាប់​កើន​ដល់​១៣៣.៦៦៦​នាក់​។​

    ​លោក​ត្រាំ ពាក់​ម៉ាស​ពណ៌​ខ្មៅ នៅ​ពេល​លោក​ដើរ​កាត់​ផ្លូវ​របៀង​នៃ​មន្ទីរពេទ្យ​យោធា Walter Reed នៅ​ក្រៅ​ក្រុង​វ៉ាស៊ីនតោន ដើម្បី​ជួប​ទាហាន​ជើងចាស់​ដែល​រងរបួស​។​លោក​បាន​ដើរកាត់​ពួក​អ្នក​​យក​ព័ត៌មាន​និង​មិន​បាន​និយាយ​ទៅកាន់​ពួកគេ​ទេ តែ​ពេល​ចេញពី​សេត​វិមាន​លោក​បាន​និយាយថា​ **«​ខ្ញុំ​មិនដែល​ប្រឆាំង​នឹង​ការពាក់​ម៉ាស់​ទេ តែ​ខ្ញុំ​គិតថា​វា​មាន​ពេល​និង​កន្លែង​ត្រូវ​ពាក់​»​**។​

    ​របាយការណ៍​សារព័ត៌មាន​បាន​និយាយថា ពួក​ជំនួយការ​បាន​ស្នើសុំ​អោយ​ត្រាំ​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​និង​អនុញ្ញាត​អោយ​គេ​ថត​រូបលោក នៅពេល​ការឆ្លង​វីរុស​កូរ៉ូណា​កាន់តែ​កើនឡើង​នៅក្នុង​រដ្ឋ​ខ្លះ​​ហើយ លោក​ត្រាំ​មាន​សម្លេង​គាំទ្រ​នៅ​ពីក្រោយ​គូប្រជែង​មកពី​គណបក្ស​ប្រជាធិបតេយ្យ នៅក្នុង​ការស្ទង់មតិ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ