• ប្លែកៗ! បុរសម្នាក់ ចូលលួចខោអាវក្នុងមនុស្សស្រី តែដល់ពេលគេចាប់បាននិយាយថា មានគេធ្វើមន្តអាគមដាក់ខ្លួន ហើយតម្រូវឲ្យទៅលួចខោអាវស្រីៗ ជាពិសេសខោអាវក្នុងតែម្ដង

    រាជធានីភ្នំពេញ ៖ ករណីចោរកម្មមានច្រើនប្រភេទ ដោយជនខិលខូចធ្វើសកម្មភាពលួចរបស់មានតម្លៃ ដូចជាទូរស័ព្ទ កាបូប និងគ្រឿងអលង្ការ សម្ភារៈផ្សេងៗ និងលួចឡានម៉ូតូជាដើម តែប្លែកចោរម្នាក់នេះបែរជាលួចខោអាវក្នុងមនុស្សស្រីទៅ។ ជាក់ស្ដែងរឿងដ៏គួរឱ្យហួសចិត្តយប់មិញ បុរសរោគចិត្តម្នាក់បានដាក់ជណ្ដើរឡើងផ្ទះកូនក្រមុំគេ លួចខោអាវក្នុង(មនុស្សស្រី) លុះពេលគេទាន់លោតចុះមកដី ធ្វើអាការៈធម្មតាដូចជាគ្មានរឿងអ្វីកើតឡើង រួចដើរមកយកជណ្ដើរវិញ នារីម្ចាស់ផ្ទះស្រែកឆោឡោ ប្រាប់ក្រុមគ្រួសារថា ចោរឡើងផ្ទះ បង្កការភ្ញាក់ផ្អើលឡើងដល់អ្នកជិតខាង និងសមត្តកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ចុះទៅអន្តរាគមន៍ឃាត់ខ្លួននាំមកសាកសួរ នៅចំណុចច្រកដឿងហែម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ។

    សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ព្រីង សំរស់ អាយុ៣៤ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះឈ្មោះ សែម ស្រីពៅ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគារ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

    បើតាមនគរបាលបានប្រាប់ឱ្យដឹងថាជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនក្នុងករណីប៉ុនប៉ងលួចតែមិនបានសម្រេច ។ នគរបាលប៉ុស្តិ៍បន្តថា មុនពេលកើតហេតុគឺជនសង្ស័យបានដើរលបៗទៅពួនកន្លែងស្ងាត់ រួចលួចយកជណ្ដើររបស់ប្រជាពលរដ្ឋជិតខាងយកមកដាក់ផ្អែកនឹងជញ្ជាំង ដើម្បីឡើងទៅលើផ្ទះរបស់ជនរងគ្រោះ ដែលធ្វើអំពីឈើលើថ្មក្រោម ក្នុងគោលបំណងលួចសម្ភារៈមានតម្លៃ ប៉ុន្តែចៃដន្យស្ត្រីរងគ្រោះលឺសម្រឹបជើងមនុស្សដើរខាងក្រៅបន្ទប់ ហើយស្ងាត់ទៅវិញ បន្ទាប់លឺម្ដងទៀត នាងក៏ស្រែកសួរហើយក្រឡេកឃើញទាន់ក៏ស្រែកឆោឡោតែម្តង ទើបប្រជាពលរដ្ឋជិតខាងនាំគ្នាចេញមកឃាត់ខ្លួនបាន នឹងស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង ដោយសារខឹងសម្បារ ព្រោះមួយរយៈនេះ មានការបាត់បង់សម្ភារៈញឹកញាប់ពេក ។ ប្រជាពលរដ្ឋជិតខាងនិយាយថា សម្ភារៈជាច្រើនដែលបាត់នោះ គឺសុទ្ធតែសំលៀកបំពាក់និងអាវក្នុងខោក្នុងរបស់នារី ។ ក្រោយមកក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចុះមកនាំជនសង្ស័យ និងអ្នករងគ្រោះមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ និងឲ្យនគរបាលចាត់ការតាមផ្លូវច្បាប់តែម្ដង ។

    សមត្ថកិច្ចបន្តទៀតថា ក្រោយពេលធ្វើការសាកសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមានជនមិនស្គាល់មុខម្នាក់ បានធ្វើមន្តអាគមនដាក់ខ្លួន ហើយតម្រូវឲ្យទៅលួចសំលៀកបំពាក់ស្រីៗ ជាពិសេសខោអាវក្នុងរបស់នារីតែម្ដង តែទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាពាក្យដោះសារ ដើម្បីសម្រាលពីទោសកំហុសរបស់ខ្លួនតែប៉ុណ្ណោះ។

    បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍ទន្លេបាសាក់ ធ្វើការឃាត់ខ្លួនបញ្ជូន ទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រួមទាំងវត្ថុតាងដែលដកហូត មានកាំបិតប៉័ងតោ និងទូរសព្ទចំនួនមួយគ្រឿង ជារបស់ជនសង្ស័យ ដើម្បីកសាងសុំណំរឿងចាត់ការតាមនីតិវិធី ។

    ក្រុមអ្នកសារព័ត៌មានយើងសូមផ្ញើសារដាស់តឿនថា៖ “នេះជាសកម្មភាពជនល្មោភកាម ដែលឆ្លៀតឱកាសប៉ុនប៉ងអ្វីមួយ ឬក៏លបលួចមើលបងប្អូនស្រីៗត្រូវប្រយ័ត្ន ជាពិសេសបើមានកូនស្រីតូចនៅផ្ទះ រឺនៅហាងលេងម្នាក់ឯង កុំបណ្តោយឲ្យសោះ អោយតែកន្លែងណាមានមនុស្សស្រី”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ