• បុរសញៀនថ្នាំម្នាក់ ដុតផ្ទះខ្លួនឯងហើយមិនអស់ចិត្ត រត់ទៅវាយនាយនគរបាលប៉ុស្តិ៍ទីម្នាក់ ឲ្យបែកក្បាលហូរឈាមថែមទៀត នៅក្រុងតាខ្មៅ ខេត្តកណ្ដាល

    (កណ្ដាល)៖ យុវជនញៀនថ្នាំម្នាក់បានវាយបំផ្លាញទ្រព្យសម្បត្តិ ដុតផ្ទះ រហូតវាយនាយនគរបាលប៉ុស្តិ៍ទី បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រោះខឹងម្តាយចាក់សោក្នុងផ្ទះ ក្រោយប្រើប្រាស់គ្រឿងញៀន។

    ករណីហិង្សានេះបានកើតឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ជនរងគ្រោះមានចំនួន២នាក់រួមមានទី១៖ ឈ្មោះ ព្រំ សុធី ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ, មុខរបរលក់កូនឈើ (ត្រូវជាម្តាយជនសង្ស័យ និងមិនបានដាក់ពាក្យប្តឹង) និងទី២៖ ឈ្មោះ ផន លីកូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនាយប៉ុស្តិ៍ស្តីទី (រងរបួសក្បាលដេ៣ថ្នេរ)។ ជនសង្ស័យឈ្មោះ ថន សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិសង្កាត់កើតហេតុ មុខរបរនៅផ្ទះ (ឃាត់ខ្លួន)។

    នគរបាលបានរៀបរាប់ដំណើររឿងថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន រួចហើយក៏ត្រូវម្តាយចាក់សោរទុកចោលក្នុងផ្ទះ ធ្វើឱ្យជនសង្ស័យខឹង ក៏បានវាយបំផ្លិចបំផ្លាញម៉ូតូខូចខាតអស់ ២គ្រឿង និងដុតផ្ទះបណ្តាលឱ្យឆេះខ្ទិចអស់សម្ភារមានក្នុងផ្ទះតែម្តង។

    បន្ទាប់មក លោក ផន លីកូ ដែលជាសមត្ថកិច្ចនគរបាលសង្កាត់តាក្តុល បានចុះអត្តរាគមន៍បើកផ្លូវនាំរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះជួយដើម្បីបាញ់ទឹកពន្លត់ តែពេលនោះក៏ឃើញជនសង្ស័យដេកកណ្តាលផ្លូវមិនឱ្យរថយន្តចូលទៅបានដោយខ្លាចរថយន្តកិន លោក ផន លីកូ ក៏បានដាស់ហៅជនសង្ស័យឱ្យក្រោកចេញ តែត្រូវជនសង្ស័យដកខ្សែក្រវ៉ាត់ វាយទៅលើលោកចំក្បាលខាងឆ្វេងបណ្តាលឱ្យរយៈបែកឈាមតែម្តង។

    ចំពោះសម្ភារៈខូចខាតរួមមានទី១៖ ឆេះផ្ទះ១ខ្នងធ្វើពីឈើលើថ្មក្រោមទំហំ៥ គុណនិង៩ម៉ែត្រ, ទី២៖ ឆេះម៉ូតូ២គ្រឿង, ទី៣៖ មាស៥ជី, ទី៤៖ លុយ២០០០ដុល្លារ, ទី៥៖ លុយខ្មែរ២លានរៀល និងបណ្តាលឱ្យខូចខាតសម្ភាមួយចំនួន។

    ក្រោយកើតហេតុជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួនមកអធិការដ្ឋានចាត់ការតាមនីតិវិធីតែម្តង។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ