• ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣លាននាក់ ស្លាប់ជាង ៥៧ម៉ឺននាក់ និងជាសះស្បើយជាង ៧.៥លាននាក់!

    (បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣,០២៦,៩៧៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៧១,០៧៦នាក់ និងជាសះស្បើយឡើងវិញ ៧,៥៧៥,២០៨នាក់។

    យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

    សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៤១៣,០៧៩នាក់ ស្លាប់ចំនួន ១៣៧,៧៨២នាក់ និងជាសះស្បើយចំនួន ១,៥១៦,៧៧៤នាក់។

    ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៨៦៦,១៧៦នាក់ ស្លាប់ចំនួន ៧២,១៥១នាក់ និងជាសះស្បើយ ១,២១៣,៥១២នាក់។

    ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៨៧៩,៤៦៦នាក់ ស្លាប់ ២៣,១៨៧នាក់ និងជាសះស្បើយ ៥៥៤,៤២៩នាក់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ