• ព្រឹកនេះ កម្ពុជា ព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយថែម ២នាក់ទៀត អ្នកឈឺនៅសល់ ៨នាក់ទៀតប៉ុណ្ណោះ

    ក្រសួង​សុខាភិបាល​បានធ្វើការ​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នេះ​ថា ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន០២នាក់ទៀតបានជាសះស្បើយ និងមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីបន្ថែមឡើយ។

    អ្នក​ជា​សះស្បើយទាំង២នាក់នោះ គឺជា​បុរស​ជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅភូមិអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបុរសជនជាតិខ្មែរ អាយុ១៥ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ ជាអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ