• ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២.៣លាននាក់ ស្លាប់ជិត ៥៦ម៉ឺននាក់ និងជាសះស្បើយជាង ៧.១លាននាក់!

    (បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២,៣៧៧,៥៤៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៥៦,៦៦៩នាក់ និងជាសះស្បើយឡើងវិញ ៧,១៨១,០៩៧នាក់។

    covid-19

    យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

    សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,២១៩,៧៨០នាក់ ស្លាប់ចំនួន ១៣៥,៩១៥នាក់ និងជាសះស្បើយចំនួន ១,៤២៦,១៧០នាក់។

    ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៧៥៩,១០៣នាក់ ស្លាប់ចំនួន ៦៩,២៥៤នាក់ និងជាសះស្បើយ ១,១៥២,៤៦៧នាក់។

    ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៧៩៤,៨៥៥នាក់ ស្លាប់ ២១,៦២៣នាក់ និងជាសះស្បើយ ៤៩៥,៩៦០នាក់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ